កក្រើករឿងខ្ចីលុយ សុខៗ វ៉ាន់ នីឡា ថាមិនចូលចិត្ត អ្នកខ្ចីលុយគេ ជាពិសេស មនុស្សស្គាល់គ្នា ព្រោះតែ...

//s9.kh1.co/96/96bf9ff49e10dcbecd43199a0ba105c514cab7d7.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កក្រើករឿងខ្ចីលុយលើបណ្តាញសង្គមខ្លាំងពេក នៅសុខៗតារាចម្រៀង វ៉ាន់ នីឡា បង្ហើបអារម្មណ៍ ត្រូវបាត់បង់មិត្តភក្តិ ព្រោះតែរឿងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រី វ៉ាន់ នីឡា ហាក់ដកឃ្លាច្រើនពីវិថីសិល្បៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ ប្រជាប្រិយភាពរបស់រូបនាង នៅតែរក្សាបានដូចពេលមុន ដោយក្នុងនោះ គេឃើញ មានមហាជនជាច្រើន ចង់ដឹងឮពីជីវិតឯកជនរបស់រូបនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើក្រឡេកទៅមើលពី ជីវិតរបស់តារាចម្រៀងរូបនេះវិញ ហ្វេនៗតែងចាប់អារម្មណ៍នឹងរូបនាង តាមរយៈ ការប្រើប្រាស់ជីវិតហាយសូ សេរីភាព រហូតដល់ថ្នាក់ធ្វើឲ្យ សុភាពនារីជាច្រើន ហាក់ច្រណែននឹងរូបនាងជាខ្លាំង ចូលសិល្បៈច្រើនឆ្នាំ តែសម្រស់នៅដដែល គ្មានប្រែប្រួលសូម្បីតែបន្តិច។

យ៉ាងណាមិញ ក្រោយល្បីរឿងបំណុលខ្ចីប្រាក់ លើបណ្តាញសង្គម កក្រើកជាខ្លាំងនោះ រូបនាង បានបង្ហោះសារបង្ហើបអារម្មណ៍មួយនេះ ដោយរូបនាងត្រូវបាត់បង់មិត្តភក្តិច្រើននាក់ ព្រោះតែ រឿងមិនព្រមឲ្យខ្ចីប្រាក់។

តារាស្រីរូបនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ៖

ខ្ញុំនិយាយចេញពីចិត្ត ខ្ញំុអត់ចូលចិត្តអ្នកណាមកខ្ចីលុយខ្ញំុទេ ជាពិសេសមនុស្សស្គាល់គ្នា ជិតដិត រឺស្គាល់លំៗ ដោយសារអី ដោយសារតែចុងបញ្ចប់នៃសាច់រឿង គឺខ្ញំុជាអ្នកខុស ជាមនុស្សអាក្រក់ ពេលគេខ្ចីយើងអត់បាន គឺយើងខុស ពេលយើងអោយគេខ្ចី ក៏យើងនៅតែខុស គឺខុសនៅពេលទាលុយសង ខ្ញំុបាត់បង់មិត្តភាពជាមួយមនុស្សបួនប្រាំនាក់ដោយសារតែខ្ចីលុយខ្ញំុ ហើយខ្ញំុអត់អោយ៕

វ៉ាន់ នីឡា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
  តារាចម្រៀងស្រី វ៉ាន់ នីឡា
វ៉ាន់ នីឡា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T