មិនខ្មាស់គេជាតារាល្បី Wang Leehom ហ៊ានពាក់ស្រោមជើងរហែកឡើងឆាក

//s9.kh1.co/78/7877ebc411dc6f715a64be8fe5be3b25d6833dc9.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្វីត្បិតតែជាតារាល្បីមានប្រាក់ចំណូលជាច្រើនក្ដី តែតារាចម្រៀងប្រុស លោក Wang Leehom មិនខ្លាចនឹងខ្មាស់គេ នៅពេលបើកបង្ហាញពេលខ្លួនពាក់ស្រោមជើងរហែក​ចូលរួមកម្មវិធី

ចិន៖ ថ្មីៗនេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក Wang Leehom បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយនៅក្នុងនោះ តារាប្រុសរូបនេះ ស្រាប់តែបង្ហាញពីទិដ្ឋភាពដ៏ភ្ញាក់ផ្អើល នៅចំពោះមុខមិត្តរួមការងារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការណ៍នេះ មានមិត្តរួមការងារម្នាក់ ដែលកំពុងថតកម្មវិធីជាមួយគ្នា បានស្នើសុំឲ្យ លោក Wang Leehom ដោះស្បែកជើងចេញ ដើម្បីឲ្យទស្សនិកជនជាច្រើនបានពិនិត្យមើល។ ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើល ដោយបានពាក់ស្រោមជើងរហែក និងមើលទៅមិនសាកសមនឹងយកមកពាក់ទាល់តែសោះ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងបានបង្ហាញពីការសន្សំសំចៃផ្ទាល់ខ្លួន និងមិនចង់ខ្ជះខ្ជាយ ដោយបានលើកឡើងថា ប្រសិនបើវាអាចនៅប្រើការបាន លោកនឹងមិនបោះចោលវានោះទេ ព្រមទាំងបានប្រាប់ទៀតថា បច្ចុប្បន្ននេះ លោកនៅតែពាក់អាវយឺតមួយ ដែលចូលចិត្តកាលពីនៅរៀនវិទ្យាល័យ ហើយប្រហែលជា ៩៥ ភាគរយ ដែលលោកបានចូលរួមកម្មវិធី ដោយខ្ចីសម្លៀកបំពាក់ពីប៊្រេនមួយចំនួន និងធ្វើការសងទៅវិញនៅរយៈពេលមួយថ្ងៃ ឬ មួយសប្តាហ៍បន្ទាប់ ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
ស្រោមជើងរហែកដែល Wang Leehom ពាក់ចូលរួមកម្មវិធី
ស្រោមជើងរហែកដែល Wang Leehom ពាក់ចូលរួមកម្មវិធី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T