ដាក់ទៀតហើយ! លោក Neville ថា កីឡាករ Man UTD ២រូបនេះលេងមិនកើតតែចេញកាយវិការច្រងេងច្រង៉ាងដល់ហើយ

//s9.kh1.co/76/76ff6972e39004209e68c05f4fa812c15c6546cd.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Gary Neville ចេញមុខរិះគន់ Cristiano Ronaldo និង​ Bruno Fernandes

អង់គ្លេស៖ លោក Gary Neville បានធ្វើការរិះគន់ចំពោះកីឡាករ Cristiano Ronaldo និង Bruno Fernandes ដែលលេងមិនបានល្អទាល់តែសោះក្នុងការប្រកួតទល់នឹង Leicester City ហើយ ថែមទាំងបង្ហាញកាយវិការច្រងេងច្រង៉ាងលើទីលានថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gary Neville
លោក Gary Neville

ជាការពិតណាស់ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ គឺ Manchester United បានរងបរាជ័យក្រោមថ្វីជើង Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង២ ខណៈ លទ្ធផលនេះមានន័យថា៥ប្រកួតចុងក្រោយ បិសាចក្រហមទើបតែស្គាល់រសជាតិឈ្នះតែម្តងគត់។

ការប្រកួតរវាង Manchester United និង Leicester City
ការប្រកួតរវាង Manchester United និង Leicester City

លោក Neville បាននិយាយថា៖

ខ្ញុំបានទស្សនាការលេងរបស់ Ronaldo និង Bruno គឺ ពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ ខ្ញុំឃើញពួកគេទាំងពីរបង្ហាញកាយវិការច្រងេងច្រង៉ាងដាក់មិត្តរួមក្រុម ហើយ អ្នកទាំងពីរគួរតែបញ្ឈប់ធ្វើរឿងបែបនេះ៕

លោក Gary Neville
កីឡាករ Cristiano Ronaldo និង Bruno Fernandes
កីឡាករ Cristiano Ronaldo និង Bruno Fernandes

ប្រភពthesun

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T