មានរឿងអ្វី? មិត្តភក្តិជិតដិតរបស់កីឡាករ Man UTD រូបនេះមិនសប្បាយចិត្តនឹងសម្ដីរបស់ Solskjaer ទេ

//s9.kh1.co/f8/f87c2362cbffd65b5acd0c60584618f2410f1c4e.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិត្តភក្តិរបស់កីឡាករ Man UTD រូបនេះមានការមិនពេញចិត្តនឹងពាក្យសម្ដីខ្លះរបស់ Solskjaer

អង់គ្លេស៖ មិត្តភក្តិនិងមនុស្សជុំវិញខ្លួន ខ្សែប្រយុទ្ធ Marcus Rashford ដែលបានរួមចំណែកជួយគេក្នុងយុទ្ធនាការជួយក្មេងក្រីក្រទូទាំងចក្រភពអង់គ្លេស មានការមិនពេញចិត្តនឹងលោកគ្រូបង្វឹក Ole Gunnar Solskjaer ជាខ្លាំងដោយសារលោកបានប្រាប់ Rashford ឲ្យយកចិត្តទុកដាក់តែលើការលេងបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

ក្រៅពីប្រកបអាជីពជាកីឡាករបាល់ទាត់ Rashford ត្រូវបានគេស្គាល់ថាជាសកម្មជនក្នុងការជួយកុមារក្រីក្រនិងបានស្នើឲ្យរដ្ឋាភិបាលអង់គ្លេសផ្ដល់អាហារនៅសាលាដោយមិនគិតថ្លៃដល់ក្មេងៗផងដែរ។ មិនតែប៉ុណ្ណោះ គេក៏ទើបតែបានទទួលសញ្ញាប័ត្រកិត្តិយសពីសាកលវិទ្យាល័យ មេនឆេសស្ទ័រ ថ្នាក់បណ្ឌិតទៀតផង។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

ដោយឡែក បើក្រឡេកមកមើលពីអាជីពលើទីលានវិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានវិលត្រឡប់មកបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតទល់នឹង Leicester កាលពីថ្ងៃទី១៦ខែតុលា បន្ទាប់ពីសម្រាកព្យាបាលការវះកាត់របួសត្រង់ស្មារួចមក។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

យ៉ាងណាមិញ ក្រោយចប់ការប្រកួត Solskjaer បាននិយាយថា Rashford គួរតែគិតតែលើការលេងបាល់តែមួយមុខបានហើយ ដែលធ្វើឲ្យមិត្តភក្តិដែលរួមការងារសប្បុរសជាមួយមានការមិនពេញចិត្តនឹងលោកគ្រូបង្វឹកសញ្ជាតិន័រវេសនេះជាខ្លាំង៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T