លេចឮថា Messi ចង់ឲ្យ PSG ចុះកុងត្រាយកកីឡាកររូបនេះ ពី Barca

//s9.kh1.co/f1/f136fd29dce4801a33d1c2f00f5d494358eb7bbd.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លេចឮថា Messi ចង់ឲ្យ PSG ចុះកុងត្រាយកកីឡាកររូបនេះ ពី Barca។

អឺរ៉ុប៖ យោងតាមការសែត El Nacional បានឲ្យដឹងថា Lionel Messi ចង់ឲ្យក្លិប Paris Saint-Germain ចុះហត្ថលេខាយក Sergio Aguero ពីក្លិប Barcelona ដោយសារមានបំណងចង់ជួបជុំគ្នាជាមួយអតីតខ្សែប្រយុទ្ធក្រុម Manchester City រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aguero
Aguero

របាយការណ៍ខាងលើបានអះអាងថា ក្លិបគីឡូធ្ងន់នៅ Ligue 1 ក៏កំពុងរៀបចំសំណើមួយ ដោយមានឆន្ទៈធ្វើការដោះដូរយក Aguero ជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដូចគ្នា គឺ Mauro Icardi ។

ខណៈអតីតខ្សែប្រយុទ្ធរបស់ក្លិប ​Inter Milan រូបនេះ ពុំមែនជាតួអង្គសំខាន់សម្រាប់ PSG ឡើយ ហើយក្លិបបារាំងមួយនេះ ក៏កំពុងចង់ដោះលែងរូបគេ ក្នុងពេលឆាប់ៗនេះផងដែរ។

Icardi
Icardi

គួររម្លឹកថា Aguero ដែលគេស្គាល់ថាជាមួយរួមសញ្ជាតិ និងជាមិត្ដភក្ដិរបស់ Messi បានមកចូលរួមជាមួយ Barca នៅរដូវក្ដៅឆ្នាំនេះ ដែលជាការផ្ទេរដោយពុំមានតម្លៃខ្លួនពី Manchester City ៕

Aguero និង Messi
Aguero និង Messi

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T