ដល់កហើយ! ស្រីអូន ទម្លាយជួយ នាងខ្ញុង ២ដង ជិត២០ម៉ឺនដុល្លារ តែនៅមិនកែខ្លួន(មានវីដេអូ)

//s9.kh1.co/db/db69245ab5b5c78a85aab096d108770694b48d93.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ដល់កហើយ លោកជំទាវ ស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ទម្លាយធ្លាប់ជួយ នាងខ្ញុង ២ដង ជិត២០ម៉ឺនដុល្លារ តែនៅមិនកែខ្លួន

រាជធានីភ្នំពេញ ៖ នរណាមិនផ្អើល បើនៅសុទ្ធៗ តារាកំប្លែង នាងខ្ញុង ទៅប្តឹងខ្លួនឯងក្រោយពេល អស់សមត្ថភាព និងទល់ច្រកខ្លាំង មិនអាចរ៉ាប់រង សងបំណុលគេជុំទិស សរុបក្បែរ៦០ម៉ឺនដុល្លារ ឯណោះ ដែលក្នុងមួយខែៗ ការប្រាក់ឡើងដល់ ៤ម៉ឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកក្រើករឿងនេះ មហាជនទទូចសុំតាមហ្វេសប៊ុក ឲ្យម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកជំទាវ ស្រីអូន ជួយតារាកំប្លែងរូបនេះផង ដោយសារតែ មហាជនដឹងច្បាស់ថា តារាកំប្លែងរូបនេះ ជាតំណាងចែកចាយរបស់ ក្រុមហ៊ុនផលិតផលល្បីមួយនេះ។

ជាមួយគ្នានេះ ដោយសារតែ មានមហាជនសុំច្រើនពេក លោកជំទាវ បានទម្លាយការពិត ថា លោកជំទាវ និងស្វាមី បានជួយជ្រោមជ្រែង តារារូបនេះ អស់២លើករួចហើយ សរុបជាទឹកប្រាក់គឺ ជាង២៥ម៉ឺនដុល្លារ ដោយលើកទី១ រូបនាងឆាតមកសុំជំនួយពីលោកជំទាវ ព្រោះជំពាក់ចិន​ រហូតដល់ថ្នាក់ លោកឧកញ៉ា ត្រូវចូលខ្លួនចេញមុខ ដោះស្រាយជាមួយជនជាតិចិន ម្ចាស់បំណុល ដោយប្រថុយជីវិត កាលពីពាក់កណ្តាលឆ្នាំ២០២០។

មិនតែប៉ុណ្ណោះ ក្រោយមក លោកជំទាវ ដឹងអាថ៌កំបាំងថា នាងខ្ញុង ហ៊ានដកលុយកូនក្រុម៩នាក់ មិនទម្លាក់ឥវ៉ាន់ សរុបជាង ១២ម៉ឺនដុល្លារ ដែលធ្វើឲ្យខ្លួន ស្ទើរតែធ្លាក់ថ្លើមតែម្តង ហើយមកដល់ពេលនេះ លោកជំទាវ ចេញមុខសុំចិត្ត ម្ចាស់បំណុលទាំង២០ កុំទារការប្រាក់ ខណៈលោកជំទាវ ដឹងថា រឿងនេះមិនគួរតែពេលនេះ រូបនាងទាល់ខ្លាំងណាស់​ ដល់ថ្នាក់ សូម្បីតែ ប៊ីចេង ស្ករ នៅមុខផ្ទះ ៣ម៉ឺនរៀល ក៏ជំពាក់គេដែរ។

ទន្ទឹមនឹងនេះ លោកជំទាវ ប្រកាសចេញមុខ ជួយLiveលក់ប៉ុន្មានថ្ងៃជាប់គ្នា ដើម្បីជួយឲ្យលក់ដាច់ អាចឲ្យរូបនាងមានលទ្ធភាពកាត់ស្កុកធំ ដើម្បីយកទៅរកស៊ីខ្លួនឯងវិញ ដើម្បីយកលុយទៅដោះគេបណ្តើរៗ ហើយចេញមុខ ឲ្យបងប្អូនចង់ចូលតំណាងចែកចាយ អាចក្លាយជាកូនក្រុម នាងខ្ញុងបាន ហើយលោកជំទាវ ហ៊ានចេញមុខយកខ្លួនមកធានា អ្វីកាន់តែពិសេសនោះគឺ បន្ទាប់ពីLive ជាមួយលោកជំទាវ មិនទាន់បាន១ម៉ោងផង បងប្អូនម្ចាស់បំណុល ៣ ទៅ៤នាក់ បានប្រកាសខ្លួន មិនយកថ្លៃការប្រាក់ពីរូបនាងឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាសថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ខ្ញុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T