អ្នកពន្លត់អគ្គីភ័យ ភេទស្រីម្នាក់ ត្រូវ បណ្តេញចេញពីការងារភ្លាមៗ បន្ទាប់ពី នាងបាន ថតរូបគ្មានល្វែងលើ គួរឲ្យស្រើបស្រាល។

នាង Clare Deloughrey អាយុ ២៦ឆ្នាំ បានដោះសំលៀកបំពាក់ និងថតរូបរបស់នាង ដើម្បីបង្ហោះចូលគេហទំព័ររបស់ ជាងថតរូបមួយ។ ប៉ុន្តែជាអកុសល រូបថតខ្លះឃើញមានជាប់ ឡូហ្គូ របស់ អង្គភាពដែលនាងធ្វើការ ជាហេតុធ្វើឲ្យ ថ្នាក់លើរបស់នាងខឹងយ៉ាងខ្លាំង។ ដោយនៅក្នុងនោះ ថ្នាក់លើនាងបានដកនាងពី មុខតំណែង ហើយបានប្រាប់នាងថា រូបថតទាំងអស់ នោះមិនសមស្រប នឹងល័ក្ខខ័ណ្ឌរបស់ពួកគេនោះទេ។

ជាការឆ្លើយតប ម្តាយរបស់នាង គឺអ្នកស្រី Deloughrey បានចោទប្រកាន់ ទៅថ្នាក់លើរបស់នាងថា ហួសហេតុ និងលម្អៀង ព្រោះផ្នែកបុរសៗ គេមិនដែលឃើញករណីបណ្តេញចេញណាមួយ នៅពេលពួកគេថតរូប ស្រើប ស្រាលនោះទេ។

តើប្រិយមិត្តយល់យ៉ាងណា ដែលរឿងឯកជនរបស់បុគ្គលមួយ បែរជាពាក់ព័ន្ធនឹង រឿងការងារទៅវិញ?

 

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]