តើគុណវិបត្តិអវិជ្ជមាន របស់តារានិករនីមួយៗ គឺជាអ្វី?

//s9.kh1.co/f9/f909c183de16ba4c7668271ad8b96909ba6a357f.jpeg
យុវវ័យ

 ២១-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែដឹងអំពីគុណសម្បត្តិរបស់តារានិករនីមួយៗ ឥលូវមកដឹងពីគុណវិបត្តិម្ដងខាងក្រោមនេះ!

យល់ដឹង៖ អ្នកទាំងអស់គ្នាប្រហែលជាដឹង អំពីគុណសម្បត្តិរបស់មនុស្សម្នាក់រួចមកហើយ តែប្រហែលជាមិនទាន់ដឹងអំពីគុណវិបត្តិ ថាពួកគេមានភាពអវិជ្ជមានប៉ុណ្ណាចំពោះអ្នកដ៏ទៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី អ្វីដែលគុណវិបត្តិអវិជ្ជមានរបស់តារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

ព្យាយាមធ្វើអ្វីគ្រប់យ៉ាង ក្នុងពេលតែមួយ ដោយមិនដឹងថាពេលណាត្រូវឈប់ ហើយបកមកមើលថែខ្លួនឯងទេ។ ម៉្យាងទៀត តែងបកថយក្រោយចំពោះមនុស្សគ្រប់គ្នា ទោះបីជាមាននរណាម្នាក់ធ្វើឲ្យពួកគេខកចិត្តជាច្រើនដងយ៉ាងណាក៏ដោយ។

♉️ Taurus (Apr 20 – May 20)

មានមនោគមវិជ្ជា និងចំណាយពេលច្រើន ដើម្បីព្យាយាមធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍។ ពួកគេមិនចូលចិត្តសុំទោស ចំនែកឯការញ៉ាំអាហារគឺអ្វីៗទាំងអស់របស់ពួកគេ ឬគ្រាន់តែជាការញៀនទូទៅ ដែលពួកគេខ្វះមិនបាន។

♊️ Gemini (May 21 – Jun 20)

ជាមនុស្សដែលផ្លាស់ប្ដូរអារម្មណ៍ច្រើនបំផុត ដែលមិនធ្លាប់មានលើលោក។ 

៩០% មិនដែលសុំទោសទេ ក្នុងការបដិសេធ។

ពួកគេតែងគិតអ្វីខ្ពស់ ចំពោះខ្លួនឯង ឧទាហរណ៍ផ្លូវរបស់ពួកគេគឺផ្លូវហាយវេជានិច្ច។ ពួកគេពិបាកកំណត់គោលដៅ ព្រោះគោលដៅអនាគត តែងតែបន្លាចពួកគេ។

♋️ Cancer (Jun 21 – Jul 22)

អត្ថន័យពីក្រោយនៃពាក្យថា "ខ្ញុំនឹងផ្តល់ឲ្យអ្នក នូវខ្នងសម្រាប់ផ្អែក នៅពេលដែលអ្នកឯកោ" គឺមានន័យថា ពួកគេខ្លាចនរណាម្នាក់ធ្វើបាបពួកគេ ហើយចង់ផ្លាស់ប្តូរ ប៉ុន្តែក៏ខ្លាចក្នុងការផ្លាស់ប្តូរ និងមិនងាយទទួលយកដំបូន្មាន ដែលមនុស្សគ្រប់គ្នា ផ្តល់ឲ្យពួកគេឡើយ។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

គ្មាននរណាម្នាក់ធ្វើអ្វីមួយ Serious ចំពោះពួកគេឡើយ  ព្រោះពួកគេតែងតែសម្តែងថា ខ្លួនឯងមានភាពសប្បាយរីករាយ ដែលតាមពិតទៅពិត ជាក្រៀមក្រំនៅខាងក្នុង។

និយាយដោយស្មោះត្រង់ ពួកគេត្រូវការការអោប ដើម្បីបំបាត់ភាពហត់នឿយជានិច្ច។

♍️ Virgo (Aug 23 – Sep 22)

ពួកគេចូលចិត្តធ្វើអ្វីគ្រប់យ៉ាងប្រញាប់ប្រញាល់ ខ្វល់ខ្វាយអំពីការរៀបចំអនាគតរបស់ពួកគេ ប៉ុន្តែក៏ខ្វល់ខ្វាយអំពី ការរស់នៅសព្វថ្ងៃ។ 

មិនសូវអើពើនឹងមិត្តភក្តិ ព្រោះពួកគេមានគំនិតច្រើន ក្នុងការនិយាយអំពីខ្លួនឯង។

♎️ Libra (Sep 23 – Oct 22)

តែងដោះស្រាយបញ្ហារបស់មនុស្សគ្រប់រូប តែរបស់ខ្លួនឯងគឺពិតជាពិបាកចិត្ត និងឯកកោណាស់។

ងាយខូចចិត្ត តែព្យាយាមមិនបង្ហាញវា និងធ្វើអ្វីដើម្បីបង្ហាញពីការសម្រេចចិត្ត ពួកគេគ្រាន់តែចង់អោយមនុស្សគ្រប់គ្នាស្រលាញ់ តែបែរជា មិនស្រលាញ់ខ្លួនឯង។

រូបតំនាង
រូបតំនាង

♏️ Scorpio (Oct 23 – Nov 21)

ងាយស្រួលនឹងនិយាយជាមួយ ហើយនឹងផ្តល់ឲ្យអ្នកណាម្នាក់នូវស្មាសម្រាប់ផ្អែកគ្រប់ពេល ទោះបីជាគ្មានហេតុផលក៏ដោយ ពួកគេតែងតែរកឃើញអ្វីដែលធ្វើឲ្យពួកគេឈឺចាប់ច្រើន ប្រសិនបើមានអ្វីមួយ វិលនៅក្នុងខួរក្បាលរបស់ពួកគេ គឺពួកគេតែងមានបញ្ហា ក្នុងការបង្ហាញវាចេញមកក្រៅ។

♐️ Sagittarius (Nov 22 – Dec 21)

មិនចេះអត់ធ្មត់ និងមានបញ្ហា ក្នុងការប្តេជ្ញាចិត្ត។ ពួកគេមិនដឹងទេថា តាមពិតទៅ ពួកគេមិនចាំបាច់ផ្លាស់ប្តូរ ដើម្បីអ្នកណាទេ ព្រោះមនុស្សម្នាក់ៗ មានគោលដៅខុសៗគ្នាជាច្រើន រហូតដល់ចំណុចមួយ ដែលពួកគេជួបការលំបាកដោយខ្លួនឯង។ 

♑️ Capricorn (Dec 22 – Jan 19)

មនុស្សខ្លាច និងមិនចូលចិត្តពួកគេទេ លុះត្រាតែពួកគេស្ថិតនៅជាមួយសង្គមខាងក្រៅ ២៤/៧ ។ ពួកគេត្រូវការពេលច្រើន សម្រាប់និយាយអំពីអារម្មណ៍របស់ពួកគេ។ ពួកគេមានទំនុកចិត្ត ប៉ុន្តែមិនមានសុវត្ថិភាព ក្នុងពេលតែមួយ នៅពេលដែលធ្វើអ្វីមួយ។ ហើយពេលខ្លះពួកគេគ្រាន់តែសង្ឃឹមថា ពួកគេអាច បញ្ឈប់ការរំពឹងទុករបស់អ្នករាល់គ្នា ហើយរស់នៅបែបធម្មតាវិញ។

♒️ Aquarius (Jan 20 – Feb 18)

មានការខូចចិត្តដូចជា ៣០ ដងក្នុងមួយសប្តាហ៍។ ពួកគេមានបញ្ហាក្នុងការទុកចិត្ត មានអារម្មណ៍ថាពួកគេត្រូវសម្របខ្លួនទៅនឹងមនុស្សគ្រប់រូប ដែលពួកគេជួប ដើម្បីឲ្យមនុស្សទាំងនោះចូលចិត្តខ្លួន។ 

មិនដឹងពីរបៀបបញ្ចេញអារម្មណ៍របស់ពួកគេទេ ទោះបីមានភាពវិចារណញាណឆ្លាតវៃក៏ដោយ។ 

♓️ Pisces (Feb 19 – Mar 20)

ចេះយល់ចិត្តជាញឹកញាប់ ដែលមិនរំពឹងការត្រលប់មកវិញ ប៉ុន្តែតែងដើរតួជាជនរងគ្រោះ ជាមនុស្សមិនចេះអត់ធ្មត់ មានការជឿជាក់លើមនុស្សគ្រប់គ្នាច្រើនពេក ហើយអាចមានការវិនិច្ឆ័យមនុស្សដទៃដោយសម្ងាត់ និងរិះគន់គេខ្លាំងៗ។ 

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T