ប្តីដែលស្រលាញ់ប្រពន្ធពិត គេនឹងមិនស្តីបន្ទោស ពេលធ្វើខុសទេ តែគេនឹងធ្វើរឿងទាំងនេះវិញ

//s9.kh1.co/40/407fb3eaebd0e357dd56942badbcf6d9d2ceb42a.jpg
នារី

 ១៨-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានតែប្តីដែលស្រលាញ់ប្រពន្ធពិតទេ ទើបពេលដែលប្រពន្ធសាងកំហុសអ្វីមួយឡើងមក មិនស្តីបន្ទោសនិងជាន់បន្ថែម តែបែរជាធ្វើរឿងទាំងនេះទៅវិញ។

យល់ដឹង៖ អត្ថន័យនៃពាក្យថាស្រលាញ់របស់មនុស្សប្រុសជាប្តីចំពោះប្រពន្ធ មិនមែនចេះតែនិយាយឱ្យរួចតែពីមាត់គឺបាននោះទេ ព្រោះថាក្តីស្រលាញ់ពិតប្រាកដរបស់ប្តី ដែលមានចំពោះប្រពន្ធនោះ វានឹងបង្ហាញចេញពីការអណិតអាសូរ ការឱ្យតម្លៃ និងការអធ្យាស្រ័យឱ្យ នៅពេលដែលប្រពន្ធ ធ្វើខុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ក្តីស្រលាញ់ពិតប្រាកដរបស់ប្តី ដែលមានចំពោះប្រពន្ធ គឺវានឹងបង្ហាញ នៅពេលដែលមនុស្សស្រីជាប្រពន្ធសាងកំហុសអ្វីមួយឡើងមក មនុស្សប្រុសជាប្តី គេនឹងមិនស្តីបន្ទោស ហើយជាន់បន្ថែមទេ តែគេនឹងធ្វើរឿងមួយចំនួនវិញ ព្រោះការធ្វើនូវរឿងទាំងនោះ ទើបវាអាចបង្ហាញបានថាជាក្តីស្រលាញ់ ដ៏ពិតប្រាកដ។

ប្តីដែលស្រលាញ់អ្នកពិត គេនឹងមិនស្តីបន្ទោសឱ្យអ្នកពេលធ្វើខុស តែបែជាធ្វើរឿងទាំងនេះ៖

១. អធ្យាស្រ័យឱ្យ និងជួយកែតម្រូវ

រូបតំណាង
រូបតំណាង

អ្នកណាៗក៏ធ្លាប់សាងកំហុសឡើងមក ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ ហើយវាក៏ត្រូវការឱ្យមនុស្សពីរនាក់ ចេះមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដែរ ហេតុនេះហើយ នៅពេលដែលមនុស្សស្រីជាប្រពន្ធ សាងកំហុសអ្វីមួយឡើងមក មិនថាជាកំហុសធំខ្លាំងប៉ុណ្ណាទេ មនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធពិត គេនឹងមិនចាំតែស្តីបន្ទោសទេ តែគេនឹងអធ្យាស្រ័យឱ្យ ហើយជួយកែតម្រូវ ឱ្យប្រពន្ធដើរមករកផ្លូវដ៏ត្រឹមត្រូវមួយ ហើយក៏មិនមែនជាន់បន្ថែមទេ។

២. ចាំផ្តល់យោបល់ល្អៗជានិច្ច

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធពិត ពេលដែលប្រពន្ធធ្វើខុស ហើយចង់កែប្រែខ្លួនវិញ មនុស្សប្រុសជាប្តីគេនឹងរីករាយ ចាំផ្តល់យោបល់ល្អៗដល់ប្រពន្ធជានិច្ច តែមិនមែនជាការស្តីបន្ទោស និងជាន់បន្ថែមទេ ទាំងនោះហើយ ដែលជាក្តីស្រលាញ់ពិតប្រាកដ របស់មនុស្សប្រុសជាប្តី ដែលមានចំពោះប្រពន្ធ។

៣. ចាំលើកទឹកចិត្ត នឹងនៅក្បែរគ្រប់ពេល

រូបតំណាង
រូបតំណាង

មិនថាប្រពន្ធសាងកំហុសឡើងមកធំប៉ុណ្ណានោះទេ មនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធពិត គេនឹងនៅចាំលើកទឹកចិត្ត និងនៅក្បែរគ្រប់ពេលវេលាដែលប្រពន្ធត្រូវការ មិនមែនបណ្តោយឱ្យប្រពន្ធប្រឈមមុខ ទៅនឹងទទួលរងនូវកំហុសគ្រប់យ៉ាងតែម្នាក់ឯង ហើយយករួចខ្លួនតែម្នាក់ឯងនោះទេ៕

ប្រភពherway

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T