គ្រាន់តែប្តូរម៉ូតសក់ភ្លាម IU បង្ហោះរូបផ្អើលអស់អ្នកគាំទ្រ

//s9.kh1.co/ef/ef27f55674878f6c81564688ec0e53a9f7654dd6.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

IU បានបង្ហាញម៉ូដសក់ថ្មីមុនពេលនាងត្រលប់មកវិញ។

កូរ៉េខាងត្បូង៖ តារាចម្រៀងទោល IU បានបង្ហាញម៉ូតសក់ថ្មី មុនពេលនាងត្រលប់មកវិញ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទៅមហាជន ក៏ដូចជាហ្វេនៗ ជាមួយនឹងការបង្ហាញមុខមាត់ថ្មីរបស់តារាស្រីរូបនេះ ទៅនឹងសម្រស់ថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនជាផ្លូវការ បង្ហាញពីម៉ូដសក់ថ្មីមួយនេះ ជាមួយនឹងសក់រួញ ដែលលេងជាមួយនឹងម៉ូតសក់សេះ បានធ្វើឲ្យអ្នកគាំទ្រ មានការចូលចិត្តកាន់តែខ្លាំង ដោយបានធ្វើឲ្យនាង មានភាពទាក់ទាញ​ និងស្អាតប្លែកទ្វេដង។

ទន្ទឹមនឹងនេះដែរ ក្រោយពីបានឃើញបែបនេះ ត្រូវបានគេឲ្យដឹងថា ស្ទាយ៍បែបនេះ គឺជាម៉ូដសក់ថ្មី ដែលនាងត្រៀមនឹងចេញសម្រាប់ បទចម្រៀងទោល បែបឌីជីថល ដែលមានចំណងជើងថា «Strawberry Moon» ចេញថ្ងៃទី ១៩ ខានមុខនេះជាក់ជាមិនខាន។

យ៉ាងណាមិញ តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបរាងថ្មីរបស់ IU ក្នុងរូបភាពបែបនេះ?

សូមទស្សនារូបភាពខាងក្រោម៖

IU
IU
IU
IU
រូបភាពថ្មីរបស់ IU
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T