ធ្លាប់តែធ្វើឲ្យគេសើច តែជីវិតពួកគេ មិនអាចសើចបាន ពេលនេះ ធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យ

//s9.kh1.co/56/5630b90742677975e2cb719562c61830ffbcc8bd.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ជីវិតមើលមិនឃើញ តារាកំប្លែរខ្មែរល្បីៗជាច្រើន ធ្លាប់តែមានស្នាមញញឹម ធ្វើឲ្យមហាជនសើចសប្បាយ ពេលនេះពួកគេកំពុងធ្លាក់ខ្លួន ផ្លាស់ប្ដូរជីវភាពខ្លាំង។

ភ្នំពេញ៖ ក្រឡេកទៅមើលជីវិតអ្នកសិល្បៈ ជឿជាក់ថា ប្រិយមិត្តចំនួនធំច្បាស់ជាកំពុងលួចច្រណែននូវជីវិតដ៏ហ៊ឺហាររបស់សិល្បករ សិល្បការិនីជាមិនខាន។ ម្យ៉ាងវិញទៀតគ្រប់គ្នាអាចនឹងឃើញ ជីវិតអ្នកសិល្បៈបង្ហាញពីភាពសប្បាយរីករាយគ្រប់ពេលដែលនៅមុខកាមេរ៉ា និងនៅលើឆាក។ ក្នុងនោះដែរ ជីវិតតារាតែងតែមានភាពអាថ៌កំបាំង និងចង់រក្សាជីវិតឯកជនផ្ទាល់ខ្លួន ជាពិសេសពេលជួបផលលំបាកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះខំលាក់បាំងភាពលំបាករបស់ខ្លួនយ៉ាងណា ក៏មានតារាមួយចំនួនតូចនៅតែមិនអាចលាក់បាំងជិតបាន។ លើសពីនេះទៅទៀត គេក៏ឃើញមានសិល្បករ សិល្បការិនី ដែលធ្លាប់តែមានជីវិតស្រស់បំព្រងហើយធ្លាក់ខ្លួន ផ្លាស់ប្ដូរជីវភាពសឹងតែ១៨០ដឺក្រេ រហូតប្រកាសស្វែងរកជំនួយក៏មាន។ បើទោះបី ជីវិតត្រូវបានផ្លាស់ប្ដូរ ក៏មានទស្សនិកជនជាច្រើន នៅតែលើកទឹកចិត្តពួកគេឲ្យខំប្រឹងប្រែងបន្តផងដែរ។

តួយ៉ាង បើងាកមកមើលតារាកំប្លែងល្បីៗ ធ្លាប់បង្ហាញស្នាមញញឹម ធ្វើឲ្យមហាជនទទូទាំងប្រទេសបានសើចសប្បាយ តាមរយៈការលេងកំប្លែង ដែលគេគ្រប់គ្នាបានឃើញពីភាពជោគជ័យលើវិថីសិល្បៈ។ តែអ្វីដែលស្ទើរនឹកស្មានមិនដល់នោះ មានតារាកំប្លែងប៉ុន្មានរូប ដែលកំពុងធ្លាក់ខ្លួនសឹងដល់ចំណុចសូន្យ ហើយតារាកំប្លែងដែលធ្លាក់ខ្លួនរហូតលើកដៃសុំជំនួយនោះមានដូចជា៖

១៖ អ្នកនាង ខ្ញុង

មុននេះ អ្នកនាងខ្ញុង កំពុងយំស្រែកសុំរកជំនួយ ខណៈដែលនាងកំពុងជំពាក់បំណុលគេទាំងដើម និងការនោះរហូតដល់ ៥០ម៉ឺនដុល្លារឯណោះ។

អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង

២៖ តា ចេក

លោក តាចេក ជាតារាកំប្លែងជើងចាស់ ហើយបច្ចុប្បន្នតារារូបនេះ ក៏មានជីវភាពខ្សត់ខ្សោយ ធ្លាប់សុំជំនួយពីជមសប្បុរសធម៌ផងដែរ។

តា ចេក
តា ចេក
តា ចេក
តា ចេក

៣៖ នាយ ក្រិន

តារាកំប្លែងកម្ពស់ទាប នាយ ក្រិន ក្រោយជួបបញ្ហាជាមួយភរិយា លោកត្រូវមើលថែកូនៗ ហើយពេលនេះលោកក៏កំពុងជួបបញ្ហា ខ្វះថវិកាដើម្បីមើលថែកូនៗ ខណៈលោកមានជំងឺផ្ទាល់ខ្លួនផងនោះ។

នាយ ក្រិន
នាយ ក្រិន
នាយ ក្រិន
នាយ ក្រិន

៤៖ អ្នកនាង ឃ្មឹប

ធ្លាប់ជាតារាកំប្លែងដ៏ល្បី បច្ចុប្បន្នអ្នកនាង ឃ្មឹប មានជីវភាពលំបាក ហើយមានអ្លាប់មានរឿងអាស្រូវ និងសុំជំនួយជាច្រើនដង។ ក្នុងនោះដែរ ថ្មីៗនេះនាងក៏ធ្លាបើបានធ្វើជាសន្តិសុខ ហើយខាងក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យផងដែរ។

អ្នកនាង ឃ្មឹប
អ្នកនាង ឃ្មឹប
អ្នកនាង ឃ្មឹប
អ្នកនាង ឃ្មឹប

៥៖ នាយ ក្ដិប

បច្ចុប្បន្នតារាកំប្លែង នាយក្ដិប ស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ថែមទាំងដេកនឹងកន្ទេល ហើយមានជីវភាពខ្វះខាតទៀតផង។

នាយ ក្ដិប
នាយ ក្ដិប
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T