ល្បីខ្លាំងពេក ក្មេងៗគ្រោងយកហ្គេមក្នុងរឿង​ «Squid Game» លេងតាម ត្រូវបានព្រមានទាន់ពេល

//s9.kh1.co/ad/adf8acd10039aa6a848c668a5920588b364896db.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូបង្រៀនបានព្រមានថាសិស្សដែលមានអាយុ ៦ ឆ្នាំ កំពុងលេងហ្គេមពីរឿងរន្ធត់ «Squid Game» របស់កម្មវិធី Netflix ។

បរទេស៖ នៅលើគេហទំព័រសារព័ត៌មាន BBC បានចុះផ្សាយ រាយការណ៍មកថា សាលារៀននៅជុំវិញ ប្រទេសអង់គ្លេស បានព្រមានឪពុកម្តាយរបស់សិស្ស ឱ្យពិនិត្យមើលកូនៗរបស់ពួកគេ បន្ទាប់ពីបានខាងសាលាប្រទះឃើញ សិស្សមួយចំនួន យកឈុតក្នុង «Squid Game» ​យកមកលេងជាល្បែងកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គ្រូបង្រៀនម្នាក់បានលើកថា រឿងមួយនេះ មិនសមស្របទាំងស្រុង សម្រាប់កុមារអាយុបឋមសិក្សា ដោយសារ ស៊េរីកូរ៉េខាងត្បូងដ៏ល្បីមួយនេះ បានពិពណ៌នាអំពីតួអង្គ ដែលប្រកួតប្រជែង ក្នុងការហ្គេម ហើយអ្នកចាញ់ ត្រូវបានទទួលការស្លាប់។

លើសពីនេះ លោក Gareth Nichols មកពីសាលាបឋមសិក្សា Sir Francis Hill ក្នុងទីក្រុង Lincoln ក៏បានបន្ថែមថា សិស្សមួយក្រុមតូចនៅក្នុងសាលាដែលមានអាយុប្រហែល ៦ ឆ្នាំ កំពុងពិភាក្សាអំពីការសម្តែងនិង  បង្កើតឡើងវិញនូវឈុតឆាកខ្លះៗ ក្នុងរឿងនេះ ក្រោយពីបានដឹង ក៏ទាក់ទងអាណាព្យាបាលភ្លាមៗ ដើម្បីឱ្យពួកគេដឹង អំពីរឿងនេះ។

គួររំលឹកផងដែរថា ស៊េរីរឿងភាគដ៏ល្បី ក្នុងវេទិកា Netflix ដែលបានក្លាយជាស៊េរី ដែលមានអ្នកទស្សនាច្រើនបំផុតរបស់កម្មវិធីមួយនេះ រហូតដល់ទៅ៩០ ប្រទេស ដែលត្រូវបានគេវាយតម្លៃថាសមស្របសម្រាប់អ្នកទស្សនា ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ដោយសារតែមានឈុតឆាកមិនសមស្រប ដូចជា ការរួមភេទ អំពើហឹង្សា និងការធ្វើអត្តឃាតជាដើម៕

ប្រភព៖ BBC 

សូមទស្សនារូបភាពខាងក្រោម៖

ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
ឈុតក្នុងរឿង «Squid Game»
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T