លោក Koeman សរសើរកីឡាកររូបនេះពេញៗមាត់ ក្រោយជ័យជម្នះលើ Valencia

//s9.kh1.co/2c/2c8e859134a588f006d92495a32e6127dcb01955.jpg
កីទ្បា

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Koeman សរសើរកីឡាកររូបនេះពេញៗមាត់ ក្រោយជ័យជម្នះលើ Valencia។

អេស្ប៉ាញ៖ អ្នកចាត់ការក្រុម Barcelona លោក Ronald Koeman សប្បាយចិត្ដខ្លាំងជាមួយនឹងទម្រង់លេងរបស់ Philippe Coutinho ខណៈកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ថែមទាំងរកបានមួយគ្រាប់ផងដែរ ក្នុងជ័យជម្នះ ៣ ទល់នឹង ០ លើក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Coutinho
Coutinho

គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចលនារបស់ Coutinho ដែលបានជួយឲ្យក្រុម Barcelona អាចគ្រប់គ្រងលើការប្រកួត។ លោកក៏រីករាយផងដែរ ដែលឃើញកីឡាករវ័យ២៩ឆ្នាំរូបនេះ មានភាពប្រសើរឡើងវិញនូវកាយសម្បទាមាំមួន។

Coutinho និងលោក Koeman
Coutinho និងលោក Koeman

លោក Koeman បាននិយាយនៅក្រោយចប់ការប្រកួតថា៖

វាល្អនៅពេលគាត់បានចូលលេង គាត់ពិតជាល្អ។ តាមរយៈការបម្លាស់ទី និងចលនារស់រើករបស់គាត់ យើងអាចគ្រប់គ្រងការប្រកួតបានល្អជាង។ គាត់ដឹងពីរបៀបរកគ្រាប់បាល់។ គាត់បានបោះជំហានដ៏សំខាន់មួយ ពីព្រោះខ្ញុំតែងតែជឿជាក់លើគាត់។ ចំពោះកាយសម្បទាររបស់គាត់ កាន់តែប្រសើរឡើងៗហើយ៕

លោក Keoman
Coutinho
Coutinho

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T