ឆាប់រកដំណោះស្រាយភ្លាម! លោក Henry ថាកីឡាកររូបនេះជួបផលវិបាកច្រើននៅ PSG ដោយសារទម្រង់លេងរបស់ក្រុមនៅមានភាពរញ៉េរញៃ

//s9.kh1.co/f4/f42e28e39f19429915668483bdc7a3e808fe29da.jpg
កីទ្បា

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Henry ថា Wijnaldum ជួបផលវិបាកនៅ PSG ដោយសារទម្រង់លេងរបស់ក្រុមនៅមានភាពរញ៉េរញៃ

បារាំង៖ វីរបុរសក្លិប Arsenal លោក Thierry Henry ជឿជាក់ថា កីឡាករ Georginio Wijnaldum កំពុងជួបផលវិបាកនៅ Paris Saint Germain គឺបណ្តាលមកពីការៀបចំក្រុមកំពុងមានភាពរញ៉េរញ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thierry Henry
លោក Thierry Henry

ជាការពិតណាស់ Wijnaldum បានផ្លាស់មកពី Liverpool មកចូលរួមមកពី PSG ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅនេះ។ ទោះយ៉ាងបច្ចុប្បន្ន គេកំពុងតែជួបផលវិបាកច្រើនក្នុងការមានឱកាសបង្ហាញខ្លួនលើទីលាន ដោយសារក្លិបផ្តល់តួនាទីឲ្យកីឡាករ Ander Herrera, Idrissa Gueye, និង​​ Marco Verratti បង្ហាញខ្លួនបានច្រើនជាង។

ខ្សែបម្រើ  Georginio Wijnaldum
ខ្សែបម្រើ  Georginio Wijnaldum

លោក Henry បាននិយាយថា៖

Wijnaldum គឺជាកីឡាករម្នាក់ដែលមានសមត្ថភាពល្អគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែគេនៅខ្វះខាតពេលវេលាបង្ហាញខ្លួននៅលើទីលាន ដោយសារតែក្រុមនៅរៀបចំទម្រង់លេងមានភាពរញ៉េរញៃនៅឡើយ អ៊ីចឹងហើយគេគួរតែរកដំណោះស្រាយអ្វីឲ្យមួយឲ្យបានរហ័ស ប្រសិនជាគេចង់បង្ហាញខ្លួនលើទីលាន៕

Thierry Henry

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T