តារាស្រី Kpop ទាំង៦រូបនេះ បានក្លាយជាប្រធានបទក្តៅគគុក តាំងពីបង្ហាញខ្លួនដំបូងៗ

//s9.kh1.co/94/94a1127a9d3ab70d1f848210d93f8fbc76c63608.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

តារាស្រី ៦ រូប ដែលបានក្លាយជាប្រធានបទក្តៅគគុក នៅក្នុង K-Pop ពេលដែលពួកគេបានបង្ហាញខ្លួនជាលើកដំបូង

កូរ៉េខាងត្បូង ៖ ពិតណាស់ នៅក្នុងឧស្សាហកម្ម Kpop នៅប្រទេសកូរ៉េមានតារា K-Pop ជាច្រើនដួង ដែលត្រូវការការហ្វឹកហាត់យ៉ាងលំបាក និងអស់រយៈពេលជាយូរ ទម្រាំមានសមត្ថភាព អាចឈានទៅរកការបង្ហាញខ្លួនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ តារាស្រីទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងក្លាយជាប្រធានបទក្តៅគគុកតាំងពីបង្ហាញខ្លួនដំបូង មិនត្រឹមតែសម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងទេពកោសល្យ និងសមត្ថភាពរបស់ពួកគេថែមទៀត។

សូមក្រឡេកមើល Idol ទាំង ៦ ដួង ដែលជាប់ចំណាត់ថ្នាក់កំពូល នៃការស្វែងរកតាមអ៊ីនធើណែតបន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ខាងក្រោម 

១. Suzy សមាជិកក្រុម missA

នៅពេលដែល Suzy បង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម missA ប្រព័ន្ធអ៊ីនធើណែតបានផ្ទុះឡើងដោយសារតែរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Suzy ពេលនោះតារាស្រីរូបនេះមានប្រជាប្រិយយ៉ាងខ្លាំង នៅជុំវិញប្រទេសកូរ៉េខាងត្បូង ជាមួយនឹងការកាត់សក់ខ្លី និងស្ទាយសក់ប៉ោងតិច Suzy ធ្វើឲ្យមានមនុស្សជាច្រើនបានកាត់សក់ស្ទាយនេះតាមនាង Suzy ក៏ត្រូវបានគេសរសើរថាជា idol ដែលបានចាប់ផ្តើមបង្កើត gif craze ទៀតផង។

Suzy
Suzy

២. Goo Hara សមាជិកក្រុម​KARA

Hara បានបង្ហាញខ្លួនដំបូងជាមួយនឹង សក់វែងសក់រួញអង្កាញ់ ហើយក្រោយមកតារាស្រីរូបនេះក៏បានជាប់ក្នុងនាមជាសិល្បករ ដែលបង្ហាញពីភាពទាក់ទាញទូទាំងពិភពលោក និងបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមសិល្បករ ដែលមានប្រជាប្រិយបំផុតថែមទៀត។

Goo Hara
Goo Hara

៣. Sulli សមាជិកក្រុម f(x)

ភាពប្លែកថ្មីរបស់ Sulli មើលទៅទាក់ទាញ អារម្មណ៍អ្នកលេងអ៊ីនធើណែតតាំងពីដំបូង រួមទាំងស្ទីលម៉ូដសក់ដ៏គួរឱ្យស្រលាញ់របស់នាង មិនតែប៉ុណ្ណោះក្រោយពី Sulli បានបង្ហាញសមត្ថភាពរបស់នាង ក្នុងការសម្របខ្លួនទៅនឹងទស្សនៈរបស់អ្នកគាំទ្រ កាន់តែធ្វើឲ្យមានអ្នកស្រលាញ់នឹងចូលចិត្តតារាស្រីរូបនេះកាន់តែច្រើនឡើង។

Sulli
Sulli

៤. Tzuyu សមាជិកក្រុម TWICE

Tzuyu បានក្លាយជា legend នៅក្នុងពិភព K-Pop ហើយទាំងនេះបានចាប់ផ្តើមជាមួយនឹង ការបង្ហាញខ្លួនលើកដំបូងរបស់ TWICE ដែល Tzuyu បានទទួលតំណែង visual queen ជាមួយនឹងការច្រៀងដ៏ពិរោះ ក៏ដូចជាសម្រស់ដ៏ទាក់ទាញ។

Tzuyu
Tzuyu

៥. Irene សមាជិកក្រុម Red Velvet

Irene បានឈរនៅលំដាប់កំពូលចាប់តាំងពី ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម Red​Velvet សម្រាប់ភាពទាក់ទាញរបស់នាង ហើយសមត្ថភាពរបស់ Irene អាចប្រែពី Sexy ទៅជាគួរឱ្យស្រលាញ់បានយ៉ាងមិនគួរឲ្យជឿ សម្រាប់ការត្រឡប់មកវិញម្តងៗ។

Irene
Irene

៦. Sandara Park សមាជិកក្រុម 2NE1

Dara គឺជាមនុស្សទទួលបានការចាប់អារម្មណ៍បំផុត បន្ទាប់ពីបង្ហាញខ្លួនដំបូង ជាមួយនឹងសក់ប្លែកៗរបស់នាង លើឆាកតន្រ្តីដំបូងរបស់ក្រុម 2NE1 ក្នុងកម្មវិធី Music Bank ហើយ Dara ត្រូវបានគេស្គាល់ដោយសារភាពស្រស់ស្អាត និងភាពប៉ិនប្រសប់របស់នាងផងដែរ៕

 Sandara Park 
 Sandara Park 

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T