អីយ៉ាស់! ស្ងាត់ៗ Mourinho ចង់នាំយកកីឡាករ Barcelona រូបនេះទៅ Roma

//s9.kh1.co/5b/5b05af49530ace6a4e5d8f8e17c2c9dafc1a9f8f.jpg
កីទ្បា

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Mourinho ចង់នាំខ្សែបម្រើវ័យក្មេងរបស់ Barca រូបនេះមករួមក្រុម

អ៊ីតាលី៖ យោងតាមសារព័ត៌មាន Diario Sport គឺ លោកគ្រូបង្វឹក Jose Mourinho នៃក្រុម Roma កំពុងមានចំណាប់អារម្មណ៍ចង់នាំយក ខ្សែបម្រើ Riqui Puig របស់ក្លិប Barcelona ទៅចូលរួមជាមួយក្លិបរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

តាំងពីលោក Ronaldo Koeman ចូលមកដឹកនាំ គឺ Puig កម្រមាននាទីបានចូលលេងណាស់ដោយខ្សែបម្រើវ័យក្មេងរូបនេះពុំស្ថិតនៅក្នុងគម្រោងរបស់លោកឡើយ ប៉ុន្តែ Puig នៅតែជម្នះចង់ស្នាក់នៅទឹកដី Camp Nou បន្តទៀតព្រោះតែទឹកចិត្តស្រឡាញ់ក្លិប។

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

ដោយឡែក លោកគ្រូ Mourinho ដែលកំពុងដឹកនាំក្លិប Roma នៅក្របខណ្ឌអ៊ីតាលី Serie A សម្លឹងឃើញសមត្ថភាពរបស់ខ្សែបម្រើរូបនេះនឹងចង់យកទៅរួមក្រុមជាមួយ ដោយកន្លងមកលោកក៏ធ្លាប់បានបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Tammy Abraham ឲ្យមកចូលរួមជាមួយ Roma បានសម្រេចផងដែរ។

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

ខណៈនេះដែរ ស្ថានភាពរបស់ Riqui Puig នៅ Barcelona ក៏ពុំសូវល្អប៉ុន្មានដែរ ដោយសារមានខ្សែបម្រើឆ្នើមទើបនឹងរះគឺ Gavi ដែលវាអាចជាកត្តាជំរុញឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះចាកចេញពីក្លិប៕

ខ្សែបម្រើ Riqui Puig
ខ្សែបម្រើ Riqui Puig

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T