កម្រ! មេគោមួយក្បាល កើតកូនបានដល់ទៅ៣ក្បាល លុះពេលគេសុំទិញ ម្ចាស់មិនព្រមលក់

//s9.kh1.co/48/48ce42e4fa8ed85a9401153d3aa66d88fd073c10.jpg
សង្គម

 ១៨-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កូនគោបីក្បាលតម្លៃប្រមាណ៤,៤០០ដុល្លារអាមេរិក តែម្ចាស់មិនព្រមលក់ឡើយ

វៀតណាម៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីដ៏កម្រមួយបានកើតឡើងនៅតំបន់ Ngoc Lac នៃខេត្ត Thanh Hoa ប្រទេសវៀតណាត ដោយមេគោមួយក្បាល បានកើតកូនរហូតដល់ទៅបីក្បាលក្នុងពេលតែមួយ។ ហើយករណីនេះដែរ ខាងអាជ្ញាធរក្នុងតំបន់ក៏បានបញ្ជាក់ថា ហេតុការណ៍ពិតជាការពិតទាំងស្រុងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីមុនធ្លាប់មានករណីមេគោមួយក្បាលកើតកូនបានពីរក្បាលក្នុងពេលតែមួយម្ដងរួចមកហើយនៅឯទីកន្លែងផ្សេង តែករណីមេគោកើតកូនបានបីក្បាលនេះ គឺជាលើកទីមួយនៅក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ មេគោនិងកូនៗទាំងបីក្បាលរបស់វាមានសុខភាពយ៉ាងល្អ ដែលចំពោះកូនគោនីមួយៗវិញមានទម្ងន់ជាង៣គីឡូក្រាមផងដែរ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញរួចមក មានគេចង់ទិញកូនគោទាំងបីក្បាលពីលោក Van Son ដែលជាម្ចាស់ ក្នុងតម្លៃ១០០លានដុង (ប្រមាណ៤,៤០០ដុល្លារអាមេរិក) តែលោកមិនព្រមលក់ឡើយ៕

ប្រភព: vietnamnet

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T