ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃលក់រាយប្រេងឥន្ធនៈថ្មី​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា

//s9.kh1.co/ab/ab3d1e0620ca787c4f3c73bc844ad7f857918f09.jpg
សង្គម

 ១៨-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

៤.៣០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.០០០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលានេះ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានជូនដំណឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្ងៃលក់ប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់ ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២១ នឹងត្រូវលក់ ៤.៤៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.១៦០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/១លីត្រ។

ដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែតុលា ឆ្នាំ២០២១ នឹងចុះមក ៤.៣០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.០០០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T