ហ្វេនៗចាស់អស់ហើយ នៅតែអាយដល Eunhyuk ក្រុម Super Junior នៅតែខ្ចីញ៉េញ

//s9.kh1.co/5b/5bc82d7e8b0344728c634a0128c597778520762a.png
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារា Kpop ជើងចាស់ដែលនៅតែមានប្រជាប្រិយភាព​ Eunhyuk សមាជិកក្រុម Super Junior ត្រូវហ្វេនៗសរសើរពីសម្រស់នៅតែក្មេងវ័យសង្ហារមិនចាញ់ក្មេងជំនាន់ក្រោយ។

កម្សាន្ត៖ តារាប្រុសជើងចាស់នៅក្នុងវិស័យ Kpop ដែលនៅតែមានប្រជាប្រិយភាពល្បីល្បាញ Eunhyuk សមាជិកក្រុម Super Junior នៅតែបន្តចេញបទចម្រៀងឲ្យហ្វេនៗ។ ក្រៅពីសមត្ថភាពនិងការស្រលាញ់វិស័យតន្ត្រីមិនប្រែប្រួលហើយ សម្រស់របស់លោកក៏មិនប្រែចាស់ដែរដែលធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eunhyuk
Eunhyuk

ថ្មីៗនេះ តារារ៉េប Eunhyuk  ​បានបង្ហាញរូបប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗរបស់លោកសរសើរគ្រប់គ្នាថា​ លោកនៅតែសង្ហារមុខក្មេងដ៏ដែល។​ ទោះបីជាឆ្នាំនេះ Eunhyuk មានវ័យ៣៥ឆ្នាំ ប៉ុន្ដែលោកនៅតែរក្សារូបរាងបានយ៉ាងក្មេងខ្ចីលេចធ្លោមិនចាញ់តារាជំនាន់ក្រោយនោះទេ។ 

Eunhyuk
Eunhyuk

 មិនតែប៉ុណ្ណោះ Eunhyuk ចូលវិស័យសិល្បៈអស់រយៈពេល១៦ឆ្នាំហើយ លោកនៅតែមានប្រជាប្រិយភាពនិងសម្រស់សាច់ចាំដូចទើបតែក្លាយជាតារាថ្មីៗអញ្ចឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុម Super Junior បាននិយាយថាពួកគេមានគ្រួសារមានកូនអស់ហើយ ប៉ុន្ដែមើលទៅ Eunhyuk ដូចជាមិនប្រែប្រួលសោះបែរជាកាន់តែសង្ហា៕

Eunhyuk
Eunhyuk
Eunhyuk
Eunhyuk
Eunhyuk
Eunhyuk
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T