ហេតុអ្វីបានជាគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រី?

//s9.kh1.co/1c/1cc7693fefdc92398d4d0ec050159f1e70c7253d.jpg
យល់ដឹង

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុស និងកូនស្រី ឯគ្រួសារមួយចំនួនទៀតមានតែកូនប្រុស ឬមានតែ​កូនស្រី។

ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុស និងកូនស្រី ឯគ្រួសារមួយចំនួនទៀតមានតែកូនប្រុស ឬមានតែ​កូនស្រី។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុសឬកូនស្រី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទ​ពីរទេដែល​កំណត់​ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបាន​ពីស៊ុតត្រៀមបង្ក​កំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។

ស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោល​របស់ប៉ា​អាចមាន​ក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិត​ឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើត​​របស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយ​ស៊ុតត្រៀមបង្កកំណើតរបស់​ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។

សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ ផ្នែកផ្សេងគ្នាត្រូវបានគេស្គាល់ថា alleles ដែលមួយផ្នែកទទួលបានប៉ា ឬម៉ាក់ ហើយហ្សែនរបស់បុរសមាន ៣ ទម្រង់ដែលគ្រប់គ្រងសមាមាត្រក្រូម៉ូសូម​ភេទ​ X និង Y របស់មេជីវិតឈ្មោល ។

  • បុរសដែលមានហ្សែនប្រភេទទីមួយ (mm) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ Y ច្រើន ដូច្នេះឱកាស​មានកូនប្រុសច្រើន។
  • បុរសដែលមានហ្សែនប្រភេទទីពីរ (mf) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X និង Y ប្រហាក់ប្រហែលគ្នា ដូច្នេះ​ឱកាសមានកូនប្រុស និងកូនស្រីស្មើគ្នា។
  • បុរសដែលមានហ្សែនប្រភេទទីបី (ff) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X ច្រើន ដូច្នេះឱកាសមានកូនស្រីច្រើន។

សាស្រ្តាចារ្យរូបនេះក៏បានបន្ថែមថាបុរសមានតែកូនប្រុស ឬមានតែកូនស្រី អាច​មកពីកត្តាដំណពូជ។ ប្រសិនបើបុរសមានបងប្អូនប្រុសច្រើន ទំនងជាមានកូនប្រុសច្រើន។ ប្រសិនបើបុរសមានបងប្អូនស្រីច្រើន ទំនងជាមានកូនស្រីច្រើនដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T