កែសម្ផស្សរួចរាល់ហើយ សម្រស់ គឹម លីហ្សា កាន់តែញាក់

//s9.kh1.co/8d/8ddf949fab327aadb9401b4b6aeb70ce2d868e38.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ប្លែក១៨០ដឺក្រេ! កែសម្ភស្សរួចរាល់ហើយ សម្រស់អតីតតារាស្រី គឹម លីហ្សា មេម៉ាយកូន២ ប្រែប្រួលស្រស់ស្អាតខ្លាំង កាន់តែញាក់

រាជធានីភ្នំពេញ ៖  ពិតមែនហើយ បើទោះបីត្រូវស្ពាយឈ្មោះជា មេម៉ាយក្តី តែ អតីតពីធីការិនីរូបសម្រស់ អ្នកនាង គឹម លីហ្សារូបនេះ​ នៅតែស្រស់ស្អាត ហាក់មិនខ្វាយខ្វល់រកដៃគូថ្មីនៅឡើយ ដោយក្នុងនោះ ការរកស៊ីរបស់រូបនាង ហាក់ដំណើរការទៅមុខយ៉ាងរលូន ជាពិសេសគឺ មុខរបរលក់ម្ជូរតែម្តង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបនាង ត្រូវមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពេល រូបនាង សម្រេចចិត្តកែសម្ភស្សបន្ថែម ទាំងបបូរមាត់ ច្រមុះ និងចង្ហារ ព្រមគ្នា ខណៈសម្រស់ពីធម្មជាតិ ក៏មិនអន់ប៉ុន្មានឡើយ ដែលធ្វើឲ្យ អ្នកគាំទ្រ ទន្ទឹងរងចាំ សម្រស់ក្រោយកែសម្ភស្សនឹង ប្រែប្រួលស្រស់ស្អាតដល់កម្រិតណា។

យ៉ាងណាមិញ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបញ្ចេញសម្រស់ផ្ទៃមុខ ដោយគ្មានបង់រំបួសតទៅទៀត ពិតជា ប្រែប្រួល ស្អាតស្ទើរមើលមិនស្គាល់ពិតមែន ជាមួយនឹង ទម្រង់ច្រមុះ បបូរមាត់​ ចង្ហារ ប្រែប្រួលតែបន្តិចសោះ ធ្វើឲ្យ សម្រស់ផ្ទៃមុខរបស់រូបនាង ប្រែប្រួល១៨០ដឺក្រេ តែម្តង ស្ទើរតែក្លាយជា មនុស្ស២ផ្សេងគ្នាទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សម្រស់មុនកែសម្ភស្ស
សម្រស់មុនកែសម្ភស្ស
ក្រោយពេល កែសម្ភស្សថ្មីៗ
ក្រោយពេល កែសម្ភស្សថ្មីៗ
  អ្នកនាង គឹម លីហ្សា ក្រោយកែសម្ភស្ស
  អ្នកនាង គឹម លីហ្សា ក្រោយកែសម្ភស្ស
  អ្នកនាង គឹម លីហ្សា ក្រោយកែសម្ភស្ស
  អ្នកនាង គឹម លីហ្សា ក្រោយកែសម្ភស្ស
គឹម លីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T