ចាំគាត់អត់? វាសនាមើលមិនឃើញ ពីក្មេងស្រីរស់នៅ លើគំនរសំរាម ក្លាយជាគ្រាប់ពេជ្រ បញ្ញាវន្តខ្មែរ បន្តការសិក្សានៅអូស្រ្តាលី

//s9.kh1.co/34/34ca397efe00fd87daa86bd440cde6775c21dbc2.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពីក្មេងស្រីរស់នៅលើគំនរសំរាម ក្លាយជាគ្រាប់ពេជ្របញ្ញាវន្តខ្មែរបន្តការសិក្សានៅអូស្រ្តាលី

រាជធានីភ្នំពេញ÷ ដូចពាក្យចាស់លោកពោលថាវាសនាមនុស្សមើលមិនឃើញ យុវតីខ្មែរដ៏ស្រស់ស្អាត ធ្លាប់មានប្រវត្តិរស់នៅលើគំនរសំរាមស្ទឹងមានជ័យ កញ្ញា រ៉ុន សុភីបានកែប្រែវាសនាខ្លួនឯង និងគ្រួសារទាំងស្រុង ក្រោយមានភ័ព្វសំណាងនិងឱកាស ទៅបន្តការសិក្សានៅសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី កាលពីពេលកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍មួយ យុវតី រ៉ុន សុភី អតីតសិស្សនៅអង្គការ(Cambodian Children’s Fund) បានថ្លែងយ៉ាងដូច្នេះថា÷

ដោយសារ​តែ​គ្រួ​សារ​សុ​ភី​ជំពាក់​បំណុល​គេ​ច្រើន​ពេក ហើយ​គ្មាន​លទ្ធ​ភាព​សង ពួក​គេ​ក៏​​​​ចាក​ចេញ​ពី​ភូមិ​ស្រុក​ទាំង​គ្រួសារ នៅ​កណ្ដាល​យប់​តែ​ម្ដង។ ​​ជិះ​កង់​កញ្ចាស់​ផង ​​ដើរ​ផង​ក្នុង​ចម្ងាយ​រាប់​គីឡូម៉ែត្រ ​ទី​បំផុត​គ្រួសារ​របស់​សុ​ភី​រសាត់​មក​ដល់​គំនរ​សំ​រាម​ស្ទឹង​មាន​ជ័យ ទាំង​គ្មាន​ជំ​រក​ពិត​ប្រាកដ។ ​បង​ប្អូន​ទាំង​៧​នាក់ រួម​នឹង​ឪពុក​ម្ដាយ​ចាស់​​​ៗ​ទៅ​ហើយ​រស់​ក្រោម​​ដំបូល​តង់ ហ៊ុំ​ព័ទ្ធ​ដោយ​គំនរ​សំរាម​ក្លិន​ស្អុយ​ជូរ​ផ្អូម។ កាល​នោះ​ សុ​ភី​និង​បងស្រី​នាង រួម​ទាំង​ឪពុក​ផ្លាស់​គ្នា​ដើរ​រើស​សំ​រាម ​ហើយ​ពេល​ខ្លះ​ឃើញ​ផ្លែ​ឈើ​​រលួយ​ៗ​នៅ​​លើ​ឡាន​ដែល​ដឹក​ពី​ផ្សារ​ដើម​គរ ម្នាក់​ៗ​​ស្ទុះ​ទៅ​រើស​យក​ផ្លែ​ឈើ​ណា​ល្អ​ៗ ទុក​ហូប​។ ថ្ងៃ​ខ្លះ​ក៏​គ្មាន​បាយ​ហូប ​គេង​យំ​ម្នាក់​​ឯង​ក៏​មាន ហើយ​​​​ពេល​ភ្លៀង​ម្ដង​ៗ គ្រប់​គ្នា​រងា​ញ័រ​ញាក់ ជួន​កាល​ត្រូវ​គេ​ដេញ​ពី​កន្លែង​មួយ​​ទៅ​កន្លែង​មួយ ​ដោយសារ​គ្រួសារ​នាង​គ្មាន​ទី​ជម្រក​ពិត​ប្រាកដ​​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​នាង​មាន​បន្ទុក​កាន់​តែ​ច្រើន​។ ពេល​ខ្លះ​ ​សុ​ភី​រើស​សំរាម​​បណ្ដើរ​ប៊ិះ​ត្រូវ​ឡាន​ចាក់​សំរាម​កិន​ក៏​មាន។ ​បើ​និយាយ​ពី​ខោ​អាវ​វិញ រយ៉េរយ៉ៃ​​ក្លិន​ផ្អូម​ជាប់​ខ្លួន ហើយ​មួយ​កំប្លេ​នាង​​ពាក់​​ច្រើន​ថ្ងៃ​ណាស់។​

សម្រង់សម្តីយុវតី រ៉ុន សុភី

យ៉ាងណាមិញផ្អែកតាមបទពិសោធន៍ និងប្រវត្តិតស៊ូរបស់យុវតី រ៉ុន សុភី អាចជាសារអប់រំមួយដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលកើតក្នុងក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងលំបាកលំបិន ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកែប្រែមុខមាត់ខ្លួនឯង និងអាចលើកស្ទួយជីវភាពជីវភាព ព្រមទាំងអាចក្លាយជាបញ្ញវ័ន្តមួយរូបនៅក្នុងសង្គម។

សូមរំលឹកផងដែរថា​កន្លង​មក យុវតី រ៉ុន សុ​ភី ​ក៏ធ្លាប់​ទៅ​ប្រទេស​អាមេរិក ​តាម​រយៈ​កម្ម​វិធី​ផ្លាស់​ប្ដូរ​ការ​​សិក្សា​រយៈ​ពេល​ខ្លី​ផង​ដែរ ដែល​នេះ​​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​​ប្រែង​របស់​នាង​ ទោះ​​ជា​ក្មេង​ស្រី​ក្រី​ក្រ​ក៏​ដោយ។ ចំពោះថ្ងៃអនាគត ​​​យុវតី រ៉ុន សុភី ចង់​ក្លាយ​ជា​អ្នកជំ​នួញ​ម្នាក់​​ដ៏​ជោគជ័យ​នៅក្នុងសង្គម៕​

យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
យុវតី រ៉ុន សុភី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T