ក្រុមហ៊ុនដែលផលិត iPhone របស់ Apple បានហក់ចូលវិស័យរថយន្តអគ្គិសនី

//s9.kh1.co/ec/ec6d7b5d832c8dd82cdb929bbb7ef322032fc6b6.jpg
យានជំនិះ

 ១៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រថយន្តអគ្គិសនី (EV) កំពុងត្រូវប៉ាន់ ខណៈក្រុមហ៊ុនឡានថ្មីថ្មោងជាច្រើនបានកើតឡើង ហើយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Foxconn ក៏បានហក់ចូលមកកាន់ផ្នែកនេះ

បរទេស៖ យើងបានដឹងមួយរយៈមកហើយថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនអេឡិចត្រូនិចយក្សតៃវ៉ាន់ ដែលផលិត iPhone របស់ក្រុមហ៊ុន Apple ចង់ហក់ចូលផ្នែករថយន្តអគ្គិសនី។ Foxconn បានបង្ហោះវីដេអូមួយកាលពីសប្ដាហ៍មុន អំពីរថយន្តអគ្គិសនីចំនួន៣ ដែលបានដាក់បង្ហាញនៅថ្ងៃទី១៨ ខែតុលានេះ នៅក្នុងព្រឹត្តិការណ៍ Hon Hai Tech Day។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តអគ្គិសនី (EV) កំពុងត្រូវប៉ាន់ ខណៈក្រុមហ៊ុនឡានថ្មីថ្មោងជាច្រើនបានកើតឡើង ហើយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Foxconn ក៏បានហក់ចូលមកកាន់ផ្នែកនេះ លើយានយន្តមិនប្រើឥន្ធនៈហ្គាស នាពេលអនាគត។

កាលពីខែកញ្ញា ក្រុមហ៊ុន Foxconn បានប្រកាសថា ខ្លួននឹងទិញរោងចក្រផលិតរថយន្តដឹកទំនិញអគ្គិសនីរបស់ក្រុមហ៊ុន Lordstown Motors ក្នុងរដ្ឋ Ohio ក្នុងតម្លៃ២៣០លានដុល្លារ។ ក្រុមហ៊ុន Foxconn នឹងទទួលយកការផលិតរថយន្តដំបូងរបស់ Lordstown ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ក្រុមហ៊ុននេះក៏កំពុងធ្វើការជាមួយ Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនី ដើម្បីផលិតយានយន្តរបស់ខ្លួន ដែលចាប់ផ្ដើមនៅឆ្នាំ២០២៣៕

រថយន្តអគ្គិសនី៣ម៉ូឌែល របស់ក្រុមហ៊ុន Foxconn
រថយន្តអគ្គិសនី៣ម៉ូឌែល របស់ក្រុមហ៊ុន Foxconn
វីដេអូ

ប្រភព: Business Insider

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T