អីយ៉ាស់! លេចឮដំណឹងថា Lewandowski ចង់ទៅចូលរួមជាមួយក្លិបយក្សនៅអេស្ប៉ាញ វិញ

//s9.kh1.co/50/50aeb5defb814233d1008fcec62755215eb496da.jpg
កីទ្បា

 ១៨-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

លេចឮដំណឹងថា Lewandowski ចង់ទៅចូលរូមជាមួយ Real Madrid វិញ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានគេរាយការណ៏ថាចង់ផ្លាស់ចេញពី Bayern Munich ទៅចូលរួមជាមួយ Real Madrid វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ជាការពិតណាស់ កុងត្រារបស់ខ្សែប្រយុទ្ធខាងលើជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។ Lewandowski បានចាប់ផ្តើមរដូវកាលបានយ៉ាងល្អជាមួយ Bayern ដោយគេបង្ហាញខ្លួនបាន ១០ប្រកួត ហើយរកគ្រាប់បាល់បានរហូតដល់ ១៣គ្រាប់។

ទោះយ៉ាង បើយោងទៅតាមសារកាសែត AS បានចុះផ្សាយថា Lewandowski កំពុងតែស្នើសុំទៅដល់ក្លិប Bayern ដើម្បីទៅចូលរួមជាមួយ Real Madrid នៅឆ្នាំក្រោយនេះហើយ៕

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T