អ្វីដែលធ្វើឲ្យតារានិករនីមួយៗ ក្លាយជាមនុស្សរីករាយបំផុត?

//s9.kh1.co/b6/b624db73347866c83cd5120fa914f96b4986b3aa.jpeg
យុវវ័យ

 ២២-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មកអានខាងក្រោមនេះ ដើម្បីដឹងពីវិធីបំបាត់ភាពតានតឹងរបស់អ្នកបាន និងធ្វើឲ្យអ្នក ក្លាយជាមនុស្សដែលរីករាយបំផុត!

យល់ដឹង៖ ក្នុងរដូវកាលនេះ សូមព្យាយាមឈានជើងចេញទៅក្រៅតំបន់ ដែលមានផាសុកភាពរបស់អ្នក ហើយរីករាយនឹងរកអ្វីដែលថ្មី មនុស្សដែលថ្មី និងទីកន្លែងដែលថ្មី ដើម្បីជាវិធីដែលជួយឲ្យអ្នករីករាយបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអំពី អ្វីដែលធ្វើឲ្យតារានិករនីមួយៗ ក្លាយជាមនុស្សដែលរីករាយបំផុត ៖

♈️ Aries (Mar 21 – Apr 19)

អ្នកជាមនុស្សដែលចូលចិត្តត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង និងមានបញ្ជីការងារត្រឹមត្រូវ អំពីអ្វីដែលត្រូវធ្វើ ដូច្នេះសូមសាកល្បងចាប់ផ្តើមដំណើរកម្សាន្តរយៈពេលវែង។ វាជាវិធីព្យាបាល និងច្នៃប្រឌិតដើម្បីរក្សាខ្លួនអ្នក ឲ្យមានរបៀបរៀបរយ នៅពេលអ្នកចង់លោតពីគោលដៅមួយ ទៅគោលដៅមួយទៀត។

♉️ Taurus (Apr 20 – May 20)

អ្នកចូលចិត្តអ្វីដែលល្អបំផុត នៅក្នុងជីវិត ប៉ុន្តែអ្នកមិនតែងតែមានមធ្យោបាយ ដើម្បីបន្តដំណើរទៅមុខទៀតទេ។ ផ្ទុយទៅវិញ សូមគិតទៅលើទម្លាប់ថែរក្សាខ្លួនឯងបែបប្រណិតៗ នឹងធ្វើឲ្យអ្នករីករាយ។ ការងូតទឹកក្នុងអាងជាមួយទៀន ដែលមានក្លិនក្រអូប ជាមួយនឹងការថែរក្សាស្បែកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្រស់ថ្លាឡើងវិញ។

♊️ Gemini (May 21 – Jun 20)

អ្នកគឺជាមនុស្សដែលមានជីវិតដូចជាពិធីជប់លៀងរួចទៅហើយ... ដូច្នេះហេតុអ្វីបានជា មិនធ្វើដំណើរ ជំនួយដល់ភ្នែកឲ្យបានច្រើន? 

ទិញម៉ាស៉ីនថត Polaroid រួចទៅដើរលេងឲ្យបានច្រើន ដូច្នេះអ្នកអាចផ្តិតយករូបភាព នៃដំណើរកម្សាន្តរបស់អ្នក។ 

វាជាវិធីសប្បាយមួយ ដើម្បីជួបមនុស្សថ្មី និងទាក់ទងជាមួយមិត្តចាស់បាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ក្នុងនាមជាតារានិករ ដែលប្រៀបដូចជាម្ដាយគេ អ្នកតែងតែស្វែងរកវិធីការពារ និងចិញ្ចឹមបីបាច់។ រដូវកាលនេះសូមថែរក្សាមិត្តភក្តិដែលមានរោមរបស់អ្នក នោះគឺសត្វចិញ្ចឹម! 

លេងជាមួយសត្វសត្វចិញ្ចឹមរបស់អ្នក ឲ្យបានច្រើន ចេញទៅដើរលេងជាមួយគ្នា ឬទុកនៅផ្ទះដែលមានផាសុកភាពរបស់អ្នក។

♌️ Leo (Jul 23 – Aug 22)

ដល់ពេលបញ្ចេញពន្លឺដូចតារាហើយ! ចាប់យកការសម្តែងសិល្បៈដូចជាថ្នាក់របាំ មេរៀនសម្តែង ឬសូម្បីតែច្រៀងខារ៉ាអូខេ មួយយប់ ដើម្បីបំបាត់ការស្រ្តេស និងភាពតានតឹងផ្សេងៗរបស់អ្នក។

♍️ Virgo (Aug 23 – Sep 22)

ចិត្តគំនិត និងវិធីសាស្ត្ររបស់អ្នក នឹងបង្កើតបានអព្ភូតហេតុនៅក្នុងផ្ទះបាយ! ស្វែងរកសៀវភៅធ្វើម្ហូប ដែលអ្នកចូលចិត្ត ហើយចាប់យករូបមន្តថ្មីរៀងរាល់សប្តាហ៍។ វាជាជំនាញដែលអាច នៅជាមួយអ្នកបានជារៀងរហូត។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលជីវិតរវល់ និងច្របូកច្របល់ វាជាការសំខាន់ដែលត្រូវដកដង្ហើម ហើយភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងឡើងវិញ។ សូមសាកល្បងពីកីឡា ឬយូហ្គា ជាវិធីហាត់ប្រាណចិត្ត និងរាងកាយ នៅពេលសម្រាកពីភាពតានតឹង ក្នុងជីវិតប្រចាំថ្ងៃ។

♏️ Scorpio (Oct 23 – Nov 21)

គ្មានអ្វីដែលងាយធ្វើឲ្យបេះដូងអ្នកលោតញាប់ ដូចការធ្វើឲ្យមិត្តភក្តិរបស់អ្នកភ្ញាក់ផ្អើលឡើយ។ រៀនភាសារ៉ូមែនទិក ហើយនិងវិធីអាថ៌កំបាំងច្រើនទៀត ដែលនឹងក្លាយជាជំនាញមួយរបស់អ្នក ដើម្បីបង្ហាញទៅដល់មិត្តភក្តិរបស់អ្នក។

♐️ Sagittarius (Nov 22 – Dec 21)

កុំទុកការរវល់គ្រប់ដណ្ដប់ និងធ្វើឲ្យអ្នកខកចិត្ត។ ផ្ទុយទៅវិញចូរស្វែងរក ការផ្សងព្រេងប្រចាំថ្ងៃ។ មិនថាវាជាហាងកាហ្វេថ្មីទំនើប ឬសារមន្ទីរដ៏ល្បីល្បាញ សូមរៀបចំផែនការប្រចាំសប្តាហ៍ ដើម្បីចេញក្រៅ និងមើលផ្នែកថ្មីៗនៃទីក្រុងរបស់អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នករស់នៅដោយភាពមមាញឹក ប៉ុន្តែពេលខ្លះវាពិបាកក្នុងការស្វែងរកតុល្យភាពការងារ និងជីវិតណាស់។ កំណត់ពេលវេលានៅក្នុងប្រតិទិនរបស់អ្នក សម្រាប់ម៉ោងរីករាយក្រោយពីការងារ ឬការកម្សាន្តមុនពេលធ្វើការ នោះវានឹងកាត់បន្ថយភាពតានតឹងបាន។

♒️ Aquarius (Jan 20 – Feb 18)

អ្នកប្រហែលជាមនុស្សដែលឯករាជ្យ ប៉ុន្តែអ្នកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីពិភពលោកជុំវិញអ្នក។ ចូលរួមជាមួយមនុស្សគ្រប់គ្នា នៅក្នុងតំបន់អ្នក ដែលចែករំលែកជំនឿរបស់អ្នក ហើយប្រែក្លាយគំនិតរបស់អ្នក ទៅជាសកម្មភាព ជាមួយមនុស្សគ្រប់គ្នា ហើយបើកចិត្តឲ្យទូលាយជាមួយពួកគេ។

♓️ Pisces (Feb 19 – Mar 20)

អ្នកចូលចិត្តការស្រមើស្រមៃរបស់អ្នកយ៉ាងខ្លាំង ដូច្នេះស្វែងរកការស្រមើស្រមៃ ដ៏អស្ចារ្យនៅក្នុងសៀវភៅអានល្អៗ។ សម្រាកអាហារថ្ងៃត្រង់របស់អ្នក នៅហាងកាហ្វេដែលនៅក្បែរនោះ ជាមួយការអានសៀវភៅ ហើយគេចចេញពីការងារមួយភ្លែត បើទោះបីជាត្រឹមតែ ១៥ នាទីក៏ដោយ។

ប្រភព: fabfitfun

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T