លោក Owen ថាហ្វេន Man UTD ប្តូរចិត្តលឿនណាស់ គ្រាន់តែម្នាក់នេះចូលរួមក្រុមភ្លាមម្នាក់ៗនាំគ្នាបន្ទោសតែ Greenwood ថាលេងមិនកើត

//s9.kh1.co/4c/4cf997d9ef98ffead97b529a4c0ead78b61fa05d.jpg
កីទ្បា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Owen ថា ហ្វេន Man Utd បន្ទោសតែ Greenwood ពេលមាន Ronaldo

អង់គ្លេស៖​ លោក​ Michael Owen ទទូចថា អ្នកគាំទ្រក្រុម Manchester United ប្តូរចិត្តលឿនណាស់ ម្នាក់ៗនាំគ្នាបន្ទោសតែ Mason Greenwood ថាលេងបាល់មិនកើត បន្ទាប់មាន​ Cristiano Ronaldo មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Michael Owen
លោក Michael Owen

ជាការពិតណាស់ Ronaldo បានមកចូលរួមជាមួយ​ Man Utd វិញ កាលពីខែសីហាកន្លងទៅនេះ ដោយគេបង្ហាញខ្លួនបាន ៥ប្រកួត នឹង រកគ្រាប់បាល់បាន ៣គ្រាប់ក្នុងក្របខណ្ឌ Premier League។ ចំណែកឯ Greenwood គេក៏ធ្វើបានល្អកាលពីដើមរដូវកាលនេះ​ ដោយគេបង្ហាញខ្លួនបាន ៨ប្រកួត នឹងរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងក្របខណ្ឌ PL នេះផងដែរ។

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

លោក Owen បាននិយាយថា៖

ហេតុអ្វីបានអ្នកគាំទ្រ Man Utd ប្តូរចិត្តគំនិតគេលឿនម្ល៉េះគ្រាន់តែមាន Ronaldo មកចូលរួមក្រុមសោះ? ម្នាក់ៗនាំគ្នាបន្ទោសតែ Greenwood ថាលេងមិនកើត ថាគេលេងអាត្មានិយមមិនព្រមប៉ះបាល់ឲ្យ Ronaldo​ ទាំងដែលការពិត Greenwood គេបានចាប់ផ្តើមទម្រង់លេងរបស់គេបានយ៉ាងល្អកាលពីដើមរដូវកាល។ តើពួកគេភ្លេចហើយឬ ថា Man Utd ឈ្នះបីប្រកួតដំបូងបានដោយសារឥទ្ធិពលរបស់ Greenwood និង គ្រាប់បាល់របស់ Greenwood សោះ?

Michael Owen

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T