ក្រុមការងាររបស់រុស្ស៊ីបានវិលត្រឡប់ មកកាន់ផែនដីវិញ ក្រោយពីបានថតកុននៅទីអវកាស ជាលើកដំបូង

//s9.kh1.co/32/321c5b6a635bb7c5422b3b88190e6e8db8fb1438.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការថតនៅស្ថានីយអវកាសអន្តរជាតិគឺសម្រាប់ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា Challenge។

បរទេស៖ អ្នកថតកុនរុស្ស៊ីបានវិលត្រឡប់មកកាន់ផែនដីវិញ បន្ទាប់ពីបញ្ចប់ឈុតឆាកសម្រាប់ការថតខ្សែភាពយន្តលើកដំបូង នៅទីអវកាស។ លោក Klim Shipenko និងតារាសម្ដែង អ្នកនាង Yulia Peresild បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ហើយបានចុះចតនៅប្រទេសកាសាក់ស្ថាន ដែលជាតម្រូវការក្នុងការថតឈុតចុះចត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថតនៅស្ថានីយអវកាសអន្តរជាតិគឺសម្រាប់ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា Challenge។ កាលពីថ្ងៃសុក្រ ISS បានផ្អៀងដោយមិនបានរំពឹងទុក បន្ទាប់ពីមានបញ្ហាក្នុងឧបករណ៍រុញច្រាន ដោយបានផ្អាកការថត។ វាមិនមែនជាផ្នែកមួយ ដែលត្រូវបានគេរំពឹងទុកថាមាននៅក្នុងខ្សែភាពយន្តទេ។

នៅពេលការចាកចេញពី ISS អ្នកនាង Peresild បានបង្ហាញពីសក់របស់គាត់បានអណ្ដែតក្នុងលំហ ក៏ព្រោះតែមានទំនាញទាប នៅលើបណ្ដាញសង្គម Twitter។ ម៉ូឌុលដែលដឹកអ្នកនាង Peresild និងលោក Shipenko រួមជាមួយអវកាសយានិក លោក Oleg Novitskiy បានសណ្ដោងដោយឆត្រយោង ចុះមកកាន់ផែនដី នៅវេលាម៉ោងអាហារថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ នៅវាលស្មៅប្រទេសកាសាក់ស្ថាន។

ការចាកចេញរបស់ពួកគាត់មិនត្រូវបានពន្យារពេល ដោយសារបញ្ហាកាលពីថ្ងៃសុក្រនោះទេ ដែលបណ្ដាលឲ្យបាត់បង់ការគ្រប់គ្រងទីតាំង ប្រហែលកន្លះម៉ោងប៉ុណ្ណោះ៕

អ្នកនាង Yulia Peresild នៅក្នុងស្ថានីយអវកាសអន្តរជាតិ
អ្នកនាង Yulia Peresild នៅក្នុងស្ថានីយអវកាសអន្តរជាតិ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T