អបអរសារទរ ទូកង «កម្ពោជិកបុត្តាខេមរាតរី» ជាប់កំណត់ត្រា Guinness ជាទូកងវែងជាងគេលើពិភពលោក

//s9.kh1.co/ad/ad17e88422a4738926ae46eacd120d6d47e08335.jpg
សង្គម

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» បានជាប់កំណត់ត្រពិភពលោក ដែលជាទូកងវែងជាងគេបង្អស់នៅលើពិភពលោក។

បរទេស៖ មានដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលនៅលើគេហទំព័រជាផ្លូវការរបស់ guinness បានចុះផ្សាយ រាយការណ៍មកថា ទូកងកម្ពុជាមួយ ដែលមានឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» បានជាប់កំណត់ត្រពិភពលោក ដែលជាទូកងវែងជាងគេបង្អស់នៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូកងដែលវែងជាងគេលើលោកមួយនេះ មានប្រវែងរហូត ៨៧.៣ ម៉ែត្រ ហើយត្រូវបានសម្រេចជោគជ័យក្នុងការផលិតដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងរដ្ឋបាលខេត្តព្រៃវែង (ជនជាតិកម្ពុជាធ្វើទាំងអស់) នៅក្នុងខេត្តព្រៃវែងប្រទេសកម្ពុជាផ្ទាល់តែម្តងដែលសម្រេចរួចជាស្ថាពរ នៅថ្ងៃទី ១២ ខែវិច្ឆិកា កាលពីឆ្នាំ ២០១៨ ។

ទន្ទឹមនឹងនេះដែរ ទូកងមួយនេះ អាចផ្ទុកអ្នកជិះទូករហូតដល់ទៅ ១៧៩ នាក់។ នៅចំកណ្តាលរបស់វា ទទឹងទូកមួយនេះ វាមានប្រវែងរហូតដល់ ១៩៣ សង់ទីមែត្រ ដែលមានជម្រៅ ៨៣ សង់ទីមែត្រ។ ទម្ងន់របស់វា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១២.១០២ គីឡូក្រាមឯណោះ ។

គួរបញ្ជាក់ផងដែរ ទូកងបុរាណនេះ ត្រូវបានគេយកមកប្រើប្រាស់ នៅសម័យបុរាណ ដើម្បីការពារទឹកដី និងនគរ​ ជៀសវាងការរំលោភឈ្លានពានពីសត្រូវ ហេតុដូច្នេះ គេត្រូវបានធ្វើឡើងដើម្បីអភិរក្សវប្បធម៌បុរាណ នៃការផលិតទូកងដូច្នេះដែរ។

ប្រភព៖ https://www.guinnessworldrecords.com/

សូមទស្សនារូបភាពខាងក្រោម៖

ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី»
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T