ផ្ទះប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង​ជាង ១ពាន់ខ្នង បានជន់លិចដោយទឹកជំនន់

//s9.kh1.co/3a/3a41bc2879ac85eefed614b91b05c19d1a236129.jpg
សង្គម

 ១៨-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ខណៈ​ផ្នែក​ខាងលើ​ក្នុង​តំបន់​ស្រុក​សំឡូត​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជោកជាំ លិច​ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ទឹកជំនន់​ក៏​បង្កើន​ល្បឿន​យ៉ាង​ឆាប់​រហ័ស ក្រៅពី​ហូរ​កាត់​ចូល​តាម​ដង​អូរ​ប្រឡាយ​ពាសពេញ ក៏បាន​ធ្លាក់​ចូល​ដងស្ទឹង​សង្កែ​ជា​បន្តបន្ទាប់។

បាត់ដំបង៖ ​​របាយការណ៍​ពី​អធិការ​ក្រុង​បាត់ដំបង បាន​បង្ហាញ​ឲ្យ​ដឹង​ថា ករណី​ជំនន់​ទឹកភ្លៀង​​​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២១ ​បានធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ​​​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ​ ​​សរុប ១០៧៤ ខ្នង​ផ្ទះ លិច​ធ្ងន់ធ្ងរ​សរុប ៧២៦ខ្នង​ផ្ទះ និង​លិច​ស្រាល​សរុប ៣៤៨ខ្នង​ផ្ទះ ក្នុងសង្កាត់ចំនួន៦  ស្មើ ១៦ភូមិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នោះ​រួមមាន ៖ ១,សង្កាត់​វត្ត​គរ មាន ៣ ភូមិ សរុប ១៨៤ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៣១ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ១៥៣ ខ្នង​ផ្ទះ។ ២,សង្កាត់​ស្វាយប៉ោ មាន ២ ភូមិ សរុប ២៧ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ២២ ខ្នង​ផ្ទះ។ ៣,សង្កាត់​ចំការ​សំរោង មាន ២ ភូមិ សរុប ៧៥ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៥ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ២០ ខ្នង​ផ្ទះ។ ៤,សង្កាត់​រតនៈ មាន ៤ ភូមិ សរុប ១៤០ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៨៩ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ៥១ ខ្នង​ផ្ទះ។ ៥,សង្កាត់​ស្លាកែត មាន ២ ភូមិ សរុប ៤៩៨ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៤៨៧ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ១១ ខ្នង​ផ្ទះ។ ៦,សង្កាត់​ក្តុល​ដូនទាវ មាន ៣ ភូមិ សរុប ១៥០ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៩ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ៩១ ខ្នង​ផ្ទះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T