នៅពេលដែលលោកអ្នកស្តាប់លឺ ឈ្មោះទីក្រុង ហុងកុង លោកអ្នកប្រាកដ ជានឹកឃើញ អគារ កប់ពពក និង ពន្លឺភ្លើងពណ៌ចម្រុះ នាពេលរាត្រី ជាក់ជាមិនខាន។

ប៉ុន្តែ ពាក្យចាស់លោកពោលថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ពោលគឺ ជនជាតិហុងកុង ច្រើនជាង ១០០ ០០០ នាក់ត្រូវ បង្ខំចិត្តរស់នៅ កន្លែងតូចចង្អៀត ដូចជា ក្នុងទ្រុងដែក នៅមុនពេល រដ្ឋាភិបាល ផ្តល់សម្បទាន ផ្ទះសម្បែង ដល់ពួកគេ។

ក្នុងនោះ បន្ទប់ដែលមានក្រឡាផ្ទៃ តែ ៥.៦ ម៉ែត្រការ៉េ ត្រូវចំណាយប្រាក់យ៉ាងតិច ១២៥០ ដុល្លារហុងកុង ស្មើនឹង ១៦១ ដុល្លារអាមេរិក ក្នុង មួយខែ ហើយបន្ទប់នេះរួមបញ្ចូលគ្នា ទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងកន្លែងហាលខោអាវ។

គួរបញ្ជាក់ផងដែរថា អត្រាអ្នកគ្មានផ្ទះស្នាក់នៅ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែពួកគេ គ្មានលទ្ធភាព ផ្គត់ផ្គង់ថ្លៃផ្ទះ ដែលជាហេតុធ្វើឲ្យពួកគេត្រូវរស់នៅក្នុង ទ្រុងដែក ដូចសត្វធាតុ បែបនេះ។

បើចង់ស្វែងយល់ឲ្យកាន់តែច្បាស់ សូមមើលរូបភាពខាងក្រោម៖












ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]