ភ្នំពេញៈ  កន្លងមកទស្សនិកជន ធ្លាប់តែឃើញពិធីការិនី រូបស្រស់សោភាច្រមុះស្រួច កញ្ញា ឈិត សុជាតា បញ្ចេញស្នាមញញឹម ចរិតរួសរាយរាក់ទាក់ ជាមួយមហាជន គ្រប់ស្រទាប់ជាពិសេស នៅក្នុងបណ្តាញទំនាក់ទំនង សង្គមដោយនាង តែងតែប្រើពាក្យ សំដីបង្ហោះ នៅលើ Facebook ផ្អែមស្រទន់និង រាប់អានមិត្ត នៅក្នុងបណ្តាញ មួយនេះយ៉ាងខ្លាំង។ តែអ្វីដែលធ្វើឲ្យទស្សនិកជន ប្លែកចិត្តនោះ បន្ទាប់ពីតារាស្រីរូបនេះបង្ហោះ ពាក្យសំដីបញ្ចេញ ប្រតិកម្មមិនពេញចិត្ត ចំពោះអ្នកលេងជាមួយ នាងនិយាយគ្មានសីលធម៌ នាងនឹង Un- Friend ចោល ។

ពិធីការិនី និងជាតារាសម្តែង រូបស្រស់សោភា កញ្ញា ឈិត សុជាតា បានបង្ហោះពាក្យសំដី មិនពេញចិត្តមួយចំនួន នៅលើAccount Facebook របស់នាងថា “ នាងខ្ញុំនិង un - friends ចំពោះអ្នកដែល និយាយមិនសមរម្យ។សូមទោសផងណា....!” ។ តាមរយៈពាក្យសំដី ទាំងអស់នេះ បានធ្វើឲ្យមហាជន ជាច្រើនមានចម្ងល់ថា ហេតុអីបានជាសុខៗ តារាស្រីរូបនេះ បង្ហោះពាក្យសំដី បែបនេះ នៅលើ Facebook  របស់នាងឫមួយ ក៏មាន Friend របស់នាងណាម្នាក់ និយាយពាក្យសំដី មិនសមរម្យមាក់ងាយ កិត្តិយសនាង បានជានាងនិយាយ ដោយមិនពេញចិត្ត ថានាងនិងលុប Friend ចោលចំពោះមិត្តភក្តិ ណាដែល និយាយពាក្យសំដី គ្មានសីលធម៌លើនាង ។

នេះមិនមែនជាលើកទី១ទេ ដែលសិល្បករ-សិល្បការិនីខ្មែរ បញ្ចេញប្រតិកម្ម មិនពេញចិត្តក្នុងឆ្លើយឆ្លង ជាមួយ Friend មួយចំនួន របស់ពួកគេ នៅលើ Facebook ដោយពួកគេបាន លើកឡើងស្រដៀងគ្នាថា ដោយសារតែពួកគេ ប្រើពាក្យសំដី មិនផ្តល់កិត្តិយសលើកស្ទួយ តារាខ្មែរនិយាយមាក់ងាយ បន្ទោសបង្អាប់ថា ពួកគេមិនល្អ ហើយមានអ្នកខ្លះទៀត ប្រើពាក្យដោយគ្មានក្រម សីលធម៌វាយប្រហារតារាៗ ទៀតផងទើបធ្វើឲ្យ ក្រុមតារាសម្រេចចិត្តបិទ លែងធ្វើមិត្តជាមួយ តែម្តងទៅ។

Looking TODAYបានទូរស័ព្ទទៅ កញ្ញា ឈិត សុជាតា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៣ នេះដើម្បីចង់ដឹងពី រឿងទាំងអស់នោះ នាងមិនបានបរិយាយ អ្វីច្រើននោះទេ ដោយនាងគ្រាន់តែ លើកទូរស័ព្ទ ហើយនិយាយយ៉ាងខ្លីថា“ពេលនេះខ្ញុំមានការរវល់តិច ចាំទូរស័ព្ទមកពេល ក្រោយទៀតចុះ រួចក៏ផ្តាច់ទូរស័ព្ទ ចោលតែម្តងទៅ”៕










ដោយ៖ Looking TODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]