អាណិតណាស់! កីឡាករឆ្នើម Man UTD រូបនេះចេញមុខសុំទោសអ្នកគាំំទ្រជាសាធារណៈក្រោយចាញ់ Leicester

//s9.kh1.co/1e/1e8e04abaf6a0ee0a029f447cad03568dd547add.jpg
កីទ្បា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Nemanja Matic ចេញមុខសុំទោសអ្នកគាំទ្រចំពោះបរាជ័យទល់នឹង Leicester City

អង់គ្លេស៖ ខ្សែបម្រើការពារក្លិប Manchester United កីឡាករ Nemanja Matic បានសារភាព ថា គ្រប់កីឡាករទាំងអស់មិនសប្បាយចិត្តនោះទេចំពោះលទ្ធផលល្អទល់នឹង Leicester City ហើយ រូបគេក៏បាននិយាយពាក្យសុំទោសទៅកាន់អ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

ជាការពិតណាស់ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ គឺ Man Utd បានរងបរាជ័យក្រោមថ្វីជើង Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង២ ខណៈ អ្នកគាំំទ្ររបស់ក្លិបបិសាចក្រហមនៅជុំវិញពិភពលោកបង្ហាញពីអារម្មណ៍ខឹងសម្បាមែនទែនចំពោះលទ្ធផលដ៏អាក្រក់មួយនេះ។

ក្លិប Manchester United
ក្លិប Manchester United

Matic បាននិយាយថា៖

ពួកយើងទាំងអស់គ្នាចង់សុំទោសចំពោះអ្នកគាំទ្ររបស់ក្លិប។ ពួកគេបានមកគាំទ្រពួកយើងក្នុងការប្រកួតក្រៅដី ហើយ គេនឹងស័ក្តិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បធ្វើឲ្យអ្នកគាំំទ្រទាំងអស់សប្បាយចិត្តនាពេលអនាគត។ គ្រប់គ្នាទាំងអស់នៅក្រុម គឺ មិនសប្បាយចិត្តនោះទេ ប៉ុន្តែពួកយើងមាន១៤ពិន្ទុនៅក្នុងដៃ ពួកយើងនៅតែអាចដណ្តើមបានជើងឯកដដែល។ Man Utd នឹងមិនចុះចាញ់នោះទេ៕

កីឡាករ Nemanja Matic
កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T