Benzema ថា ការប្រកួត El Clasico នៅតែអស្ចារ្យដដែល ទោះលែងមានវត្ដមានកីឡាកររូបនេះ

//s9.kh1.co/2b/2bfd2b8b4bc56a1a845f058ef20bfa42b4713256.jpg
កីទ្បា

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Benzema ថា ការប្រកួត El Clasico នៅតែអស្ចារ្យដដែល បើទោះបីលែងមានវត្ដមានកីឡាកររូបនេះ។

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បានហៅ El Clasico ថាជាការប្រកួតដ៏ល្អបំផុត នៅក្នុងពិភពបាល់ទាត់ ខណៈដែលក្រុមរបស់ខ្លួននឹងទៅសួរសុខទុក្ខក្រុម Barcelona ដល់កីឡដ្ឋាន Camp Nou នាថ្ងៃទី២៤ ខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គូប្រជែងដ៏ធំទាំងពីរនេះ នឹងត្រូវតតាំគ្នាក្នុងការប្រកួតជើងទីមួយ នៃក្របខណ្ឌ La Liga រដូវកាលនេះ ដោយមិនមានវត្ដមានអតីតខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្នុងជំនួបដែលគេតែងតែហៅថា El Clasico ជាលើកដំបូង ក្នុងរយៈពេលជិត២ទសវត្សរ៍។

Benzema 
Benzema 

យ៉ាងណាមិញ ថ្លែងប្រាប់សារព័ត៌មាន ESPN ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema បានបញ្ជាក់ថា ភាពទាក់ទាញរបស់ El Clasico ដែលតែរក្សាបានដដែល ដោយមិនគិតអំពីកីឡាករដែលចូលរួមក្នុងការប្រកួតនេះទេ។ ម្ចាស់អាវលេខ៩រូបនេះ បាននិយាយថា៖

សម្រាប់ខ្ញុំវានៅតែដដែល។ វានៅតែជាការប្រកួតដែលល្អបំផុតក្នុងបាល់ទាត់។ វាមិនសំខាន់ត្រង់ថា មានកីឡាករណាម្នាក់នៅក្នុងការប្រកួតនោះ ឬអ្នកណាចាកចេញទេ។ Real-Barca គឺជាឈ្មោះប្រវត្ដិសាស្ដ្រ។ ជាក់ស្ដែង បើទោះបីកាលពីជំនាន់មុនៗធ្លាប់មាន Zidane, Ronaldinho, Ronaldo ឬ Eto'o ហើយបច្ចុប្បន្នលែងមានពួកគាត់ក៏ដោយ តែ Real-Barca នៅតែ Real-Barca ជានិច្ច។

Benzema 
រូបភាព
រូបភាព

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T