រាជរដ្ឋាភិបាល អនុញាតិដាក់ឱ្យប្រើប្រាស់ក្រដាស ៣០០០០ រៀល ទូទាំងប្រទេស

//s9.kh1.co/79/7934ac698f741672f9088acbac865a1cc1846e09.png
សង្គម

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រាជរដ្ឋាភិបាល អនុញាតិដាក់ឱ្យប្រើប្រាស់ក្រដាស ៣០០០ រៀល ទូទាំងប្រទេស

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុញាតឱ្យចេញ ផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ ក្នុងទូទាំងប្រទេសព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើតាមអនុក្រឹត្យ លេខ២០០អនក្រ.បក ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ការអនុញាតដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ប្រដាសប្រាក់ប្រភេទ ៣០០០០ រៀលគំរូថ្មីនេះ ដើម្បីអបអរខួប៣០ ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង ខួប៣០ ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ គឺជាថ្ងៃរំលឹកដល់ខួប៩ ឆ្នាំ នៃការយាងព្រះទិវង្គរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោតម្ត សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
ប្រកាស
ប្រកាស
ប្រកាស
ប្រកាស
អនុក្រឹត្យ
អនុក្រឹត្យ
ក្រដាសប្រាក់ ៣០០០០​
ក្រដាសប្រាក់ ៣០០០០​
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T