បើគិតថាល្អ ធ្វើចុះ! លោក Pep និយាយត្រង់ៗថា មិនឃាត់កូនក្រុមរូបនេះទេបើគេចង់ចាកចេញ

//s9.kh1.co/19/19d4ca7e00f032c6eaf936fd6190fed2b79e4d85.jpg
កីទ្បា

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Pep ថាលោកនឹងបើកផ្លូវឲ្យកីឡាកររូបនេះចាកចេញ

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola បានចេញមុខនិយាយថាលោកនឹងបើកផ្លូវឲ្យខ្សែប្រយុទ្ធ Raheem Sterling ចាកចេញពីក្លិប Manchester City បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបង្ហើបថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងសម្លឹងចង់រកទ្រនំថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

Sterling បានក្លាយជាកីឡាករស្នូលមួយរូប ក្នុងក្រុមរបស់លោក Pep ប៉ុន្តែនៅរដូវកាលនេះ ក្រោយការទិញយក ខ្សែបម្រើ Jack Grealish មក គឺ គេពុំសូវជាបានចូលលេងញឹកញាប់ដូចមុនឡើយ ហើយសារព័ត៌មានជាច្រើនបានចុះផ្សាយថានេះជាដើមចមនាំឲ្យ ខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តនិងចង់ចាកចេញពីទឹកដី Etihad ។

លោកគ្រូបង្វឹក Pep Guardiola និង Raheem Sterling
លោកគ្រូបង្វឹក Pep Guardiola និង Raheem Sterling

ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់បាន Sterling ហើយរូបគេផ្ទាល់ក៏ធ្លាប់បាននិយាយថាកំពុងគិតគូពីអនាគតខ្លួនឯង។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ដោយឡែក ទន្ទឹមនឹងព័ត៌មាននេះ លោក Pep បានថ្លែងប្រាប់ The Guardian ទាក់ទងនឹងរឿងនេះថា៖

បើសិនជាមានជម្រើសអាចផ្លាស់ទៅកន្លែងផ្សេងដើម្បីគេអាចចូលលេងបានច្រើនប្រកួត ខ្ញុំមិនថាអីនោះទេ។ ក្នុងនាមជាកីឡាករអង់គ្លេសមួយរូប អ្វីដែលអ្នកដឹងពី Premier League គឺខ្ញុំតែងតែគិតថា អ្នកដឹងទេថាថ្ងៃណាមួយ ខ្ញុំចង់លេងនៅប្រទេសផ្សេង និងសាកល្បងខ្លួនឯងដើម្បីទទួលយកការប្រកួតប្រជែងថ្មី។ អ្វីដែលខ្ញុំចង់បានពី Raheem និងគ្រប់គ្នាគឺ ខ្ញុំចង់ឲ្យពួកគេស្កប់ស្កល់ក្នុងការស្នាក់នៅទីនេះនិងរីករាយក្នុងការនៅក្លិបនេះ។ បើពួកគេមិនសប្បាយចិត្តទេ នោះពួកគេអាចធ្វើការសម្រេចចិត្តណាមួយដោយគ្មានការឃាត់ឃាំង។

លោកគ្រូបង្វឹក Pep Guardiola 
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T