យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា ប៊ឺហ្គឺសាច់គោ ដែលមានតម្លៃថ្លៃ រហូតដល់ទៅ ២៥០,០០០ផោន ឬ ៣៧៥,០០០ដុល្លារអាមេរិក នឹងមានលក់នៅលើទីផ្សារ របស់ចក្រភពអង់គ្លេស។

ជាមួយគ្នានេះដែរ ប៊ឺហ្គឺសាច់គោនេះ នឹងក្លាយជាប៊ឺហ្គឺ ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក ដែលក្នុងប៊ឺហ្គឺមួយ នឹងមានសាច់រហូតដល់ទៅ ៣,០០០បន្ទះឯណោះ។

គួរបញ្ជាក់ផងដែរថា សាច់ដែលនៅក្នុងប៊ឺហ្គឺនោះ គឺផលិតឡើងពីកោសិកាគោ ដែលគេយកទៅបណ្ដុះនៅក្នុងបន្ទប់ពិសោធន៍ ដែលអាចនិយាយបានថា ជាសាច់សប្បនិមិត្ដ ហើយគេបានរំពឹងថា ប៊ឺហ្គឺសាច់គោ ដែលមានតម្លៃថ្លៃបំផុតនេះ នឹងត្រូវចរាចរលក់នៅក្នុងហាងទំនើប ក្នុងរយៈពេល ១០ឆ្នាំទៀត ។

យ៉ាងណាមិញ មានការជ្រើសរើសសាធារណៈជនមួយចំនួន ឲ្យទៅចូលរួមទស្សនា ក្នុងការចំអិនប៊ឺហ្គឺសាច់គោ ដែលមានតម្លៃថ្លៃបំផុតនោះ ហើយកម្មវិធីនេះ នឹងចាប់ផ្តើមនៅសប្តាហ៏ក្រោយ ក្នុងទីក្រុងឡុង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះប៊ឺហ្គឺសាច់គោ ដែលមានតម្លៃថ្លៃនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]