អុញនោះ! តាមការស្ទង់មតិរបស់ Marca មានអ្នកគាំទ្រ ៨៧ភាគរយស្នើឱ្យ Man UTD ចាត់វិធានការបែបនេះទៅលើលោក Ole

//s9.kh1.co/37/3725c8e51622044b603b7d8a0040c5afbc3e5aea.jpg
កីទ្បា

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រចំនួន ៨៧ ភាគរយបានស្នើសុំឱ្យ Man UTD បណ្តេញលោក Ole ចេញពីតំណែង

បរទេស៖ ការបរាជ័យ ៤ ទល់នឹង ២ ក្រោមថ្វីជើងក្រុម Leicester City គឺជាលទ្ធផលដ៏ខកចិត្តចុងក្រោយមួយរបស់ក្រុម Manchester United, យ៉ាងណាមិញ នាការប្រកួត ៥ លើកចុងក្រោយ, ក្រុមបិសាចក្រហមទើបតែឈ្នះបាន ១ ប្រកួតប៉ុណ្ណោះ, ក្រៅពីនេះពួកគេស្មើ ១ និង ចាញ់ ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba និង Ronaldo
Pogba និង Ronaldo

យ៉ាងណាមិញ កៅអីរបស់លោក Ole Gunnar Solskjaer កំពុងឡើងកម្តៅខ្លាំងមែនទែន ដោយឥឡូវនេះមានអ្នកគាំទ្រជាច្រើនកំពុងបង្ហាញអាការៈមិនពេញចិត្ត និងស្នើសុំចង់ឱ្យក្លិបពិចារណាបណ្តេញគ្រូបង្វឹករូបនេះចេញពីតំណែងទៀតផង។ គួរបញ្ជាក់ថា កុងត្រារបស់លោក Ole ជាមួយនឹង Man UTD និងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខ។

  លោក Ole GunnarSolskjaer
  លោក Ole GunnarSolskjaer

រំលងប៉ុន្មានម៉ោងបន្ទាប់ពីការបរាជ័យរបស់ Man UTD កាលពីថ្ងៃ សៅរិ៍, ខាងសារព័ត៌មាន Marca ជាភាសាអង់គ្លេសបានធ្វើការស្ទង់មតិអំពីស្ថានភាពរបស់អ្នកគាំទ្រក្រុម Man UTD បច្ចុប្បន្ន។ ក្នុងនោះតាមរយៈបោះឆ្នោតរបស់អ្នកគាំទ្រជាង ២,០០០ នាក់បានឱ្យដឹងថា ពួកគេគឺចង់ឱ្យក្លិបបណ្តេញគ្រូបង្វឹកសញ្ជាតិ ន័រវេស ចេញពីតំណែងមានរហូតដល់ទៅ ៨៧ ភាគរយឯណោះ៕

ការបោះឆ្នោតរបស់អ្នកគាំទ្រ
ការបោះឆ្នោតរបស់អ្នកគាំទ្រ

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T