អ្នកណាគេ? លោក Gary Neville ថា ម្នាក់នេះគួរតែចាកចេញពី Man UTD ក្រោយចាញ់ Leicester

//s9.kh1.co/1f/1f736afe46992564ddc46a84c80c5cd7e5d6846e.jpg
កីទ្បា

 ១៨-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Gary Neville ថា Donny van de Beek គួរតែចាកចេញពី Man Utd

អង់គ្លេស៖ លោក Gary Neville បានទទូចឲ្យ កីឡាករ Donny van de Beek ចាកចេញពី Manchester United ពីព្រោះរូបគេមិនសូវមានឱកាសក្នុងការបង្ហាញខ្លួនក្នុងរយៈពេល១៨ខែនៅកីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Gary Neville
  លោក Gary Neville

ជាការពិតណាស់ Van de Beek បានសម្រេចចិត្តចាកចេញពី Ajax មកកាន់ Man Utd នៅក្នុងឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន៣៥លានផោន (ឬប្រមាណ៤៨លានដុល្លារ) ហើយ រឿងដ៏សោកស្តាយបំផុត គឺ លោក Ole Gunnar Solskjaer ទើបតែដាក់រូបគេឲ្យលេងជាជម្រើសដំបូងបានបួនប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ២០២០។

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

លោក Neville បាននិយាយថា៖

ហេតុអ្វីបានជា​ Van de Beek មិនទទួលបានឱកាសក្នុងការបង្ហាញខ្លួនអ៊ីចឹង? វាច្បាស់ជាមានបញ្ហាអ្វីហើយ។ ខ្ញុំគិតថាគាត់គួរតែចាកចេញ និង ស្វែងរកក្លិបណាផ្សេងដើម្បីបានលេងបាល់ហើយ៕

លោក Gary Neville
  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T