មកដឹងពីសកម្មភាពតារានិករនារីៗ ពេលនាងកំពុងមានស្នេហា!

//s9.kh1.co/b7/b77de6b1eeec8573bf8b16fcce08588636c11012.jpeg
យុវវ័យ

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចង់ដឹងថានារីៗនឹងបង្ហាញសកម្មភាពយ៉ាងណាខ្លះ ពេលដែលនាងលង់ស្រលាញ់អ្នកដែរឬទេ? តោះមកអានទាំងអស់គ្នា

យល់ដឹង៖ តើអ្នកយល់យ៉ាងដូចម្តេចថា នាងកំពុងលង់ស្រលាញ់អ្នក? តែងតែមានអ្វីដែលស្រស់ស្អាតបំផុត អំពីស្ត្រីនៅពេលនាងចាប់ផ្តើមស្រលាញ់បុរស ក្នុងក្ដីសុបិនរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអំពី មកដឹងពីសកម្មភាពរបស់តារានិករនារីៗ នៅពេលនាងកំពុងមានស្នេហា ៖

♈️ Aries (Mar 21 – Apr 19)

នាងនឹងមានអារម្មណ៍សុខស្រួលនៅជុំវិញអ្នក ហើយនឹងខ្វល់ខ្វាយ សូម្បីតែរឿងតូចតាចរបស់អ្នក។ 

ភាពខ្មាស់អៀនរបស់នាង នឹងថយចុះបន្តិចម្តងៗ ហើយនាងនឹងមានអារម្មណ៍ជឿជាក់ និងបើកចំហជាមួយអ្នក។

♉️ Taurus (Apr 20 – May 20)

នាងនឹងកាន់ដៃអ្នក អោបអ្នកកាន់តែច្រើន ហើយតែងតែមានវត្តមាន នៅពេលដែលអ្នកត្រូវការ។ នោះមានន័យថា នាងនឹងលះបង់យ៉ាងខ្លាំង ចំពោះអ្នក និងទំនាក់ទំនងមួយនេះ ហើយត្រូវប្រាកដថា នាងនឹងមានខ្នងរបស់អ្នក សម្រាប់ផ្អែកវិញជានិច្ច មិនថាមានបញ្ហាអ្វីក៏ដោយ។

♊️ Gemini (May 21 – Jun 20)

នាងនឹងបង្ហាញពីភាពពិតរបស់នាងដល់អ្នក ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការមានស្នេហាជាមួយអ្នកឡើយ។ 

អ្នកអាចដឹងថាស្ត្រី Gemini កំពុងលង់ស្រលាញ់អ្នក នៅពេលដែលនាង មានអារម្មណ៍មិនស្រួល ឬមិនប្រាកដក្នុងការបង្ហាញអ្នក ពីលក្ខណៈរបស់នាង ដល់អ្នក។

♋️ Cancer (Jun 21 – Jul 22)

នាងនឹងចែករំលែកជាមួយអ្នក នូវអ្វីដែលនាងចូលចិត្ត ហើយបង្ហាញពីគំនិត និងអារម្មណ៍ខាងក្នុងរបស់នាង។ 

នាងនឹងនិយាយជាមួយអ្នក អំពីអ្វីគ្រប់យ៉ាង នៅក្រោមពន្លឺព្រះអាទិត្យ ជាពិសេសអំពីគំនិត និងអារម្មណ៍ ដ៏ជ្រាលជ្រៅរបស់នាង នោះដូចជានាងជឿជាក់លើអ្នក ជាមួយនឹងអារម្មណ៍ដ៏មានតម្លៃរបស់នាង ហើយសង្ឃឹមថា អ្នកនឹងគោរពនាងដូចគ្នា។

♌️ Leo (Jul 23 – Aug 22)

នាងនឹងលើកទឹកចិត្តអ្នកជានិច្ច ហើយផ្តល់ឲ្យអ្នកនូវអំណោយនៃការច្នៃប្រឌិត ពីគំនិតរបស់នាង។ នាងនឹងក្លាយជាអ្នកលើកទឹកចិត្តចុងក្រោយបង្អស់របស់អ្នក ហើយនឹងធ្វើអ្វីដែលនឹងរារាំងអ្នក មិនឲ្យមានអារម្មណ៍ធ្លាក់ចុះ។

♍️ Virgo (Aug 23 – Sep 22)

នាងនឹងខិតខំប្រឹងប្រែង ដើម្បីឲ្យប្រាកដថា អ្វីៗដំណើរការបានល្អរវាងអ្នកទាំងពីរ ទោះបីជានាងនឹងចំណាយពេលយូរ ដើម្បីបើកចំហចំពោះអ្នកក៏ដោយ នៅពេលដែលនាងដឹងថានាងលង់ស្រលាញ់អ្នក នាងនឹងធ្វើអ្វីគ្រប់យ៉ាងដោយកម្លាំងរបស់នាងទាំងអស់ ដើម្បីធ្វើឲ្យអ្វីៗដំណើរការបានក្នុងរយៈពេលវែង។

♎️ Libra (Sep 23 – Oct 22)

នាងនឹងចែករំលែកអាថ៌កំបាំងទាំងអស់របស់នាងជាមួយអ្នក ហើយនឹងចង់ដើរលេងជាមួយអ្នក តែម្នាក់គត់។ អ្វីក៏ដោយដែលនាងមានអារម្មណ៍ និងអ្វីក៏ដោយដែលនាងបានជួបប្រទះ នៅក្នុងជីវិតរបស់នាង អ្នកនឹងអាវដឹងលឺ តែម្នាក់គត់ ចំពោះអ្វីៗទាំងអស់នោះ។

♏️ Scorpio (Oct 23 – Nov 21)

នាងនឹងបង្ហាញការប្រច័ណ្ឌយ៉ាងច្បាស់ ហើយលេងសើចដាក់អ្នក តាមរបៀបលេងសើច បន្លំមែន។ ទោះបីជាការប្រច័ណ្ឌ និងភាពជាម្ចាស់ ត្រូវបានគេមើលឃើញថា អាចជាទង់ក្រហម នៅក្នុងទំនាក់ទំនងស្នេហាក៏ដោយ សំណាងល្អ ឬជាអកុសលនោះ គឺនេះ ជាវិធីតែមួយគត់ ដែលអ្នកនឹងដឹងថា តើស្ត្រី Scorpio កំពុងលង់ស្រលាញ់អ្នក ឬអត់។

រូបតំនាង
រូបតំនាង

♐️ Sagittarius (Nov 22 – Dec 21)

នាងសម្របសម្រួលជាមួយពេលវេលា និងផ្ដល់ភាពផ្ទាល់ខ្លួនរបស់នាង ដើម្បីនៅជាមួយអ្នក។ នាងនឹងចាប់ផ្តើម ផ្តល់ពេលវេលាដល់អ្នកច្រើនជាងនាងខ្លួនឯង ហើយនឹងសួរអ្នកនូវសំនួរជាច្រើន ដើម្បីស្គាល់អ្នក ក្នុងកម្រិតកាន់តែស៊ីជម្រៅ និងស្និទ្ធស្នាលជាងមុន។

♑️ Capricorn (Dec 22 – Jan 19)

នាងនឹងណែនាំអ្នក ឲ្យស្គាល់គ្រួសាររបស់នាង ហើយចង់ស្គាល់អ្នកបន្ថែមទៀត។ ដោយសារតែនាងចូលចិត្ត នៅជាមួយគ្រួសារ និងចង់ធ្វើអ្វីដូចគ្នាជាមួយអ្នក។

♒️ Aquarius (Jan 20 – Feb 18)

នាងនឹងតស៊ូដើម្បីអ្នក ហើយនឹងនៅក្បែរអ្នកជានិច្ច។ ដោយសារតែនាងតែងតែវង្វេង នៅក្នុងពិភពផ្ទាល់ខ្លួនរបស់នាង វាហាក់ដូចជា នាងមិនចាប់អារម្មណ៍នឹងអ្នកទេ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ថា នាងតែងតែព្យាយាមនៅក្បែរអ្នក និងជួយអ្នកក្នុងគ្រាលំបាក នោះហើយបញ្ជាក់ហើយថា នាងកំពុងលង់ស្រលាញ់អ្នក។

♓️ Pisces (Feb 19 – Mar 20)

នាងនឹងចំណាយពេលទាំងអស់របស់នាង ជាមួយអ្នក ហើយផ្តល់អាទិភាពដល់តម្រូវការរបស់អ្នកបំផុត។ 

នាងនឹងមិនគិតអំពីខ្លួនឯង 2ដងទេ ច្បាស់ជានឹងលោតចូលមកជួយអ្នក  ហើយនាងនឹងជឿជាក់លើអ្នកខ្លាំង ថានាងអាចនឹងទៅគ្រប់ទីកន្លែង ជាមួយអ្នក។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T