ករណីចាប់រំលោភក្មេងស្រី អាយុ ៧ឆ្នាំ ម្នាក់ លើទូរថភ្លើងមួយខ្សែ ក្នុងប្រទេសឥណ្ឌា ត្រូវបានបែកធ្លាយ កាលពីពេលថ្មីៗនេះ បន្ទាប់ពី ក្មេងស្រីរងគ្រោះ បានប្រាប់ការពិតដល់ ប៉ូលីសរួចមក។

យោងទៅតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ បានធ្វើដំណើរ តាមរយៈរថភ្លើងមួយខ្សែ ឆ្លងកាត់រដ្ឋ Chhattisgarh។ យ៉ាងណាមិញ ខណៈពេលដែលក្មេងស្រីរងគ្រោះ ដើរទៅកាន់បន្ទប់ទឹក ស្រាប់តែមានបុរសម្នាក់ បានដើរតាមពីក្រោយ។ នៅពេលទៅដល់បន្ទប់ទឹក បុរសនោះ ក៏បានចាប់បង្ខំ ក្មេងស្រីរងគ្រោះ ចូលទៅក្នុងបន្ទប់ រួចហើយធ្វើសកម្មភាពចាប់រំលោភតែម្តង ដែលក្រោយមក ជនល្មើស ក៏បានហុចប្រាក់ចំនួន ១០រូពី ($០,១៦) អោយទៅក្មេងស្រីរងគ្រោះ រួចក៏ទុកនាងចោល នៅជិតស្ថានីយ៍រថភ្លើង មុនពេលចាកចេញបាត់ទៅ នេះបើតាមការឲ្យដឹងពីសេចក្តីរាយការណ៍។ ក្នុងនោះផងដែរ មិនទាន់មានការបំភ្លឺ ឲ្យបានជាក់ច្បាស់ នៅឡើយនោះទេថា ខណៈពេលកើតហេតុនោះ ក្មេងស្រីរងគ្រោះ កំពុងធ្វើដំណើរតែម្នាក់ឯង ឬ ក៏មានសមាជិកគ្រួសារទៅជាមួយ។

ទោះជាយ៉ាងណា ប៉ូលីសបានបន្ថែមឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅផ្សារមួយកន្លែង ជិតស្ថានីយ៍រថភ្លើង ដោយខណៈនោះ នាងបានហូរឈាមយ៉ាងច្រើន ហើយដោយឃើញរបួសធ្ងន់ធ្ងរបែបនេះ ទើបត្រូវបានគេ បញ្ជូននាងមកសង្គ្រោះ ដែលក្នុងពេលនេះ នាងមានស្ថានភាពប្រសើរឡើងវិញហើយ។ 

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]