បញ្ចាក់ច្បាស់ហើយ! ក្លិប Man Utd គ្មានគម្រោងក្នុងការបណ្តេញលោក Solskjaer ចេញទេ

//s9.kh1.co/29/29a7428b034ce6798f36c7da706dc37c95406467.jpg
កីទ្បា

 ១៧-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Man Utd គ្មានគម្រោងក្នុងការបណ្តេញលោក Solskjaer ចេញទេ

អង់គ្លេស៖ តំណែងរបស់លោក Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុម Manchester United នឹងនៅមានសុវត្ថិភាពដដែល បើទោះបីជាលោកដឹកនាំក្រុមមិនសូវបានល្អក៏ដោយ បើយោងទៅតាមរបាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ ចាប់តាំងពីពាក់កណ្តាលនៃខែកញ្ញាមក គឺក្រុម Man Utd តែងតែទទួលរងនូវការបរាជ័យជារៀងរហូតនៅក្នុងក្របខណ្ឌ Premier League ទោះយ៉ាងដូចជាយប់មិញជាដើមដែលពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City រហូតដល់លទ្ធផល ៤-២។

លទ្ធផលការប្រកួតកាលពីយប់មិញ
លទ្ធផលការប្រកួតកាលពីយប់មិញ

បើយោងទៅតាមសារកាសែត The Athletic បានចុះផ្សាយឲ្យដឹងថា ក្លិប​ Man Utd នៅតែគាំទ្រឲ្យលោក Solskjaer បន្តដឹកនាំក្រុម ហើយគ្មានគម្រោងចង់យកគ្រូណាផ្សេងមកជំនួសទេ។ លើសពីនេះទៅទៀតក្លិបក៏បានបញ្ជាក់ថា លោក Solskjaer មានគុណសម្បត្តិច្រើនសម្រាប់ក្រុម ចាប់តាំងពីថ្ងៃដែលលោកមកដឹកនាំមកម្ល៉េះ អ៊ីចឹងហើយទើបក្លិបគ្មានគម្រោងក្នុងការបណ្តេញលោកចេញទេ៕

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T