ទៅរួចអត់? R.Madrid ចង់ដាក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះធ្វើជាថ្នូរប្តូរយក Salah ពី Liverpool មកវិញ

//s9.kh1.co/cb/cbbce1fbd4188f3acfb2db09acbc293ae93eadcb.jpg
កីទ្បា

 ១៧-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

R.Madrid ចង់យក Hazard ធ្វើជាថ្នូរដើម្បីប្តូរយក Salah ពី Liverpool មកវិញ

បរទេស៖ Real Madrid ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់សំណើចង់បានខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah, ខណៈ Eden Hazard ត្រូវបានគេដឹងថា នឹងអាចក្លាយជាថ្នូរនៅក្នុងការផ្ទេរនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mohamed Salah
Mohamed Salah

ជាការពិតណាស់ Salah ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែនជាមួយក្រុម ហង្សក្រហម នៅក្នុងរដូវកាល ២០២១-២០២២ នេះ, ក្នុងនោះគាត់ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ៤ លើក នៅក្នុងការបង្ហាញខ្លួន ១០ ប្រកួតចុងក្រោយ។

Mohamed Salah
Mohamed Salah

គួរបញ្ជាក់ថា កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប ជាមួយក្រុមរបស់លោក Jurgen Klopp នឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ, ប៉ុន្តែ គិតមកត្រឹមពេលនេះខាង Liverpool ដូចជាមិនទាន់មានដំណោះស្រាយដើម្បីអាចបន្តកិច្ចសន្យាថ្មីជាមួយ Salah បានទេ ដោយសារតែខ្សែប្រយុទ្ធរូបនេះទាមទារតម្លើងប្រាក់ឈ្នួលថ្លៃពេក។

Mohamed Salah
Mohamed Salah

យោងតាមសេចក្តីរាយការណ៍របស់អ្នកកាសែតដ៏ល្បីលោក Ekrem Konur បានឱ្យដឹងថា, ក្លិបអធិរាជសកំពុងមានគម្រោងចង់យក Hazard ធ្វើជាថ្នូរ និងបន្ថែមលុយខ្លះដើម្បីប្តូរយក Salah ពីក្រុម Liverpool មកវិញ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលអតីតកាល Hazard គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបកំលុងពេលលេងនៅ Premier League

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T