ជឿជាក់ទៀតហើយ! លោក Koeman ថា លោកនៅតែមានសង្ឃឹមក្នុងការជួយ Barca យកឈ្នះពាន La Liga បាន

//s9.kh1.co/98/983a9ce1961b4809c9185e04555a8eb0ae05bd11.jpg
កីទ្បា

 ១៧-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Koeman ថាលោកនៅតែអាចជួយ Barca យកឈ្នះពាន La Liga បាន

អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម​​ Barcelona លោក Ronald Koeman ជឿជាក់ថាលោកនៅតែមាន សង្ឃឹមក្នុងការជួយក្រុមឲ្យយកឈ្នះពានក្របខណ្ឌ La Liga បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ronald Koeman
លោក Ronald Koeman

ជាការពិតណាស់ ក្រុម Barca កំពុងតែធ្លាក់ជើងខ្លាំងក្រោមការដឹកនាំរបស់លោក Koeman ដោយ Barca រងការបរាជ័យជាញឹកញាប់ ហើយបច្ចុប្បន្នកំពុងឈរនៅលេខ​៩ ក្នុងតារាងនៃក្របខណ្ឌ La Liga។ ទោះយ៉ាងលោក Koeman នៅតែមានសង្ឃឹមថា លោកអាចជួយស្រោចស្រង់ក្រុមបាន។

តារាងពិន្ទុក្របខណ្ឌ La Liga
តារាងពិន្ទុក្របខណ្ឌ La Liga

លោក Koeman បាននិយាយថា៖

ចាំពេលកីឡាកររបស់យើងដែលមានរបួសជាអស់វិញសិន ទើបខ្ញុំអាចរៀបទម្រង់លេងរបស់ក្រុមសាជាថ្មីបាន។ ពួកយើងនៅមិនទាន់មានសំណាងដោយសារ យើងនៅមានខ្សែប្រយុទ្ធរបួសច្រើន ដូច្នេះហើយដើម្បីពង្រឹងក្រុមឲ្យល្អជាងនេះបាន ទាល់តែយើងចាំពួកគេជាសះស្បើយអស់វិញសិន៕

Ronald Koeman

ប្រភពMarca

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T