ពិតជាអស្ចារ្យ សារមន្ទីរវិទ្យាសាស្ត្រមួយនៅអង់គ្លេស ដាក់តាំងបង្ហាញផែនដីដ៏ធំ ប្រៀបដូចអ្នកទស្សនា ឃើញពីអវកាស

//s9.kh1.co/d1/d12e952cb825542de143efad63a6e754b4b5eeb5.jpg
បច្ចេកវិទ្យា

 ១៧-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្នាដៃសិល្បៈដែលព្យូរចោលនេះ ផ្ដល់ឲ្យអ្នកទស្សនាទៅកាន់សារមន្ទីរវិទ្យាសាស្ត្រ នូវរូបរាងនៃផែនដីដែលត្រូវបានគេមើលឃើញពីអវកាស។

អង់គ្លេស​៖ រូបតំណាងនៃផែនដីត្រូវបានគេដំឡើងក្នុងសារមន្ទីរវិទ្យាសាស្ត្រ Centre for Life ស្ថិតនៅទីក្រុង Newcastle។ រូបផែនដីដែលត្រូវបង្កើតឡើងដោយសិល្បៈករជនជាតិអង់គ្លេស លោក Luke Jerram មានមុខកាត់៧ម៉ែត្រ និងមានលក្ខណៈលម្អិតនៃរូបភាពផ្ទៃផែនដីដែលថតដោយអង្គការណាសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្នាដៃសិល្បៈដែលព្យូរចោលនេះ ផ្ដល់ឲ្យអ្នកទស្សនាទៅកាន់សារមន្ទីរវិទ្យាសាស្ត្រ នូវរូបរាងនៃផែនដីដែលត្រូវបានគេមើលឃើញពីអវកាស។ លោក Jarram បាននិយាយថា៖ «នៅពេលអ្នកស្ថិតនៅក្នុងលំហ សម្លឹងមើលមកកាន់ភពផែនដី អ្នកនឹងដឹងច្បាស់ថា យើងមានភាពទន់ខ្សោយប៉ុណ្ណា និងរបៀបដែលយើងទាក់ទងគ្នា ខណៈពេលដែលយើងទាំងអស់គ្នាកំពុងរស់នៅលើគែមដ៏ស្ដើងនៃភពមួយ ហើយយើងស្ថិតនៅក្នុងស្ថានភាពពិតជាងាយរងគ្រោះ»។

ស្នាដៃសិល្បៈនេះចំណាយពេលប្រហែល៦ខែដើម្បីបង្កើត ជាមួយនឹងរូបភាពដែលបានបោះពុម្ពនៅលើក្រណាត់ ដែលត្រូវបានគេដេរភ្ជាប់គ្នា ជាប៉េងប៉ោងមួយ ហើយមានពន្លឺបំភ្លឺដាក់ពីខាងក្នុង។ លោក Jerram និយាយថា គាត់សង្ឃឹមថាវានឹងជួយលើកទឹកចិត្តគ្រួសារនានា ឲ្យធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកបានបន្តទៀតថា៖ «យើងមានផែនដីតែមួយប៉ុណ្ណោះ ហើយយើងត្រូវមើលថែរក្សាវា»៕

រូបតំណាងផែនដីនៅសារមន្ទីរវិទ្យាសាស្ត្រ Centre for Life
រូបតំណាងផែនដីនៅសារមន្ទីរវិទ្យាសាស្ត្រ Centre for Life
រូបតំណាងផែនដីនៅសារមន្ទីរវិទ្យាសាស្ត្រ Centre for Life
រូបតំណាងផែនដីនៅសារមន្ទីរវិទ្យាសាស្ត្រ Centre for Life

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T