សំងំៗ ស៊ីន យូប៊ីន បង្អួតឡានខ្នាតធំ តម្លៃជាង ១០ម៉ឺនដុល្លារ

//s9.kh1.co/b0/b005d785c56b332c344e8474fd5c67a85ea1c00f.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនមែនលំៗប៉ុន្មានទេ ស្ងាត់ៗ ស្រាប់តែ តារាសម្តែងស្រីល្បីឈ្មោះ ស៊ីន យូប៊ីន បង្ហាញរថយន្តថ្មីមិនមែនជា រថយន្តតូចៗទេខ្នាតធំតែម្តង

រាជធានីភ្នំពេញ ៖ ក្រោយចូលប្រឡូក ក្នុងការងារសិល្បៈរហូតមកទល់នឹងពេលនេះ តារាសម្តែងស្រី ស៊ីន យូប៊ីន កាន់តែធ្វើឲ្យ ប្រជាប្រិយភាពរបស់ខ្លួន ទទួលការគាំទ្រកាន់តែច្រើន ជាក់ស្តែង មហាជនផ្ទុះការកោតសរសើរពី ការសម្តែងរបស់រូបនាងហាក់ដូចធម្មជាតិ មិនតែប៉ុណ្ណោះ តារាសម្តែងលំដាប់ប្រទេសរូបនេះ ក៏ត្រូវគេ ដឹងថា មានចរឹកលក្ខណៈសុភាពរាបសានៅខាងក្រៅឆាក មិនចេះឆ្មើងឆ្មៃឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីតារាសម្តែងហើយនោះ រូបនាង ធ្លាប់បង្ហើបរួចម្តងហើយថា រូបនាងជា CEO របស់ហាងតែគុជ យីហោ Fire Tiger មិនតែប៉ុណ្ណោះ រូបនាងក៏ជា និស្សិតបញ្ចប់ការសិក្សា ក្នុងជំនាញតុបតែងខាងក្នុង Interior design ផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ តារាសម្តែងស្រីរូបនេះ ត្រូវបានហាងលក់រថយន្តមួយកន្លែង ទម្លាយវីដេអូ ដឹករថយន្តថ្មីស្រឡាងមួយគ្រឿងទៅផ្ទះរូបនាង ជារថយន្តដែលខ្លួនបានជាវចេញពីហាងនោះ ជាម៉ាក Toyota Alphard មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ ដោយនេះ កាន់តែធ្វើឲ្យមហាជន ភ្ញាក់ផ្អើលកាន់តែខ្លាំង នៅក្មេងសោះ តែកញ្ញា ស៊ីន យូប៊ីន មានលុយច្រើនដល់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាសម្តែង ស៊ីន យូប៊ីន
   តារាសម្តែង ស៊ីន យូប៊ីន
   តារាសម្តែង ស៊ីន យូប៊ីន
   តារាសម្តែង ស៊ីន យូប៊ីន
   តារាសម្តែង ស៊ីន យូប៊ីន
   តារាសម្តែង ស៊ីន យូប៊ីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ស៊ីន យូប៊ីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T