ខួបកំណេីត ប៉ែន ចំរ៉ុង បង្ហោះរូបឡើងមានក្តីសុខ បង្ហាញអារម្មណ៍បែបនេះ

//s9.kh1.co/88/8843d68ff90c8eef281b90e8631d79a5e0614dec.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃកំណើតភរិយា ប៉ែន ចំរ៉ុង ពោលពាក្យយ៉ាងស្វីតមានន័យកក់ក្តៅបែបនេះ។

ភ្នំពេញ៖ ជីវិតគ្រួសាររបស់តារាសម្ដែង និងជាពិធីករដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង បច្ចុប្បន្ននេះកាន់តែមានសុភមង្គល និងមានក្តីសុខកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលទទួលបានចំណងដៃកូនស្រីម្នាក់ ដ៏គួរឲ្យស្រលាញ់គួរឲ្យស្រលាញ់រួចមក ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅថ្ងៃនេះ ជាថ្ងៃកំណើតរបស់ភរិយាលោក ដែលក្នុងនោះតារាប្រុសរូបនេះមិនភ្លេចដើរតួនាទីជាស្វាមីល្អ  ពោលពាក្យជួនពរខួបកំណើតភរិយាយ៉ាងមានន័យ ជាមួយនឹងការបង្ហោះរូបជាគ្រួសារយ៉ាងមានក្តីសុខជាខ្លាំង។

ក្នុងនោះដែរ អត្ថន័យដ៏មានន័យ ដែលលោកបានជូនពរនិងបង្ហាញអារម្មណ៍ទៅកាន់ភរិយាមានខ្លឹមសារដូច្នេះថា៖ 

រីករាយថ្ងៃកំណើត My queen ‘s heart ប្តីគ្មានអ្វីពិសេសអោយអូនទេនៅថ្ងៃនេះ (ព្រោះ$អោយអស់ហើយ)តែបងនឹងឆ្លៀតពេលមើលថែរអូននិងកូនជារៀងរាល់ថ្ងៃ សុំទោសដែលមួយរយះនេះប្តូីដាក់ពេលធ្វើការរហូតភ្លេចមើលថែរណា ប្តីសូមជូនពរអោយមានសុខភាពល្អ ជាស្ត្រីដែលមានក្តីសុខបំផុតហើយ គិតអ្វីប្រាថ្នាអ្វីសូមសំរេចគ្រប់ប្រការណា

សារ ប៉ែន ចំរ៉ុង

ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់គ្រួសារមួយនេះ ដែលពិតជាមានក្តីសុខ និងមានសុភមង្គលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានវ័យកាន់តែច្រើន និងមានកូនរួចមកហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង គ្រួសារ
ប៉ែន ចំរ៉ុង និង គ្រួសារ
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង គ្រួសារ
ប៉ែន ចំរ៉ុង និង គ្រួសារ
សារជូនពរ ប៉ែន ចំរ៉ុង ទៅភរិយា
សារជូនពរ ប៉ែន ចំរ៉ុង ទៅភរិយា
ប៉ែន ចំរ៉ុង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T