បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជា ពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ឃុត ចាន់ហេង នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹង នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៣នេះថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមាន ឈ្មោះ រ៉េត សំសារី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាង ម៉ូតូ យ៉ាម៉ាហាមួយគ្រឿងដែលជនសង្ស័យលួចគេ ។

លោកបានបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ ក្រោយពីមាន ជនរងគ្រោះម្នាក់ ឈ្មោះប៊ុន សំអឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិបន្ទាយទី១ ឃុំ/ស្រុកម៉ាឡៃ បានមកប្តឹង ឲ្យនគរបាលយើង ជួយអន្តរាគមន៍ ព្រោះមានចោរលួច ម៉ូតូរបស់គាត់យកទៅ បាត់ ទើបលោក សៅ ប៊ុន អធិការស្រុកដឹកនាំកម្លាំងចុះស្រាវជ្រាវក៏ឈាន ដល់ការចាប់ខ្លួន ជនសង្ស័យ យកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]