នេះគឺជានាវាកម្សាន្តលំដាប់ខ្ពស់ មានប្រហោងនៅចំកណ្ដាល រីឯតម្លៃវិញគឺ៨០លានដុល្លារ

//s9.kh1.co/89/89e0a706fbb94fb8cc00387f64856f43284fb626.jpg
យានជំនិះ

 ១៧-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ទន្ទឹមនឹងនេះដែរ ផ្នែកខាងលើនៃនាវានេះគឺមានអាងហែលទឹកបាតកញ្ចក់ ដែលអនុញ្ញាតឲ្យអ្នកហែល អាចមើលឃើញធ្លុះមកកាន់កន្លែងបើកចំហពីខាងក្រោម។

បរទេស៖ ក្រុមអ្នករចនាដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមទើបតែបង្ហាញ នូវរូបភាព render នៃនាវាកម្សាន្តប្រេនថ្មីប្រវែង69ម៉ែត្រ ដែលមានរន្ធប្រហោងនៅចំកណ្ដាល។ រូបគំរូនាវា Shape ដែលអាចដំណើរការទាំងស្រុងដោយថាមពលស្អាត មានលក្ខណៈពិសេសនៃកន្លែងបើកចំហដ៏ធំ ដែលនាំឲ្យវាមានរាងប្លែកគួរឲ្យភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រន្ធប្រហោងនេះអាចចូលទៅបាន តាមរយៈច្រកចូលរាងកោង ដែលអាចជាកន្លែងសម្រាកទទួលកម្ដៅព្រះអាទិត្យដ៏ល្អ ហើយអាចកែផ្លាស់ប្ដូរតាមតម្រូវការរបស់ម្ចាស់វា។ ទន្ទឹមនឹងនេះដែរ ផ្នែកខាងលើនៃនាវានេះគឺមានអាងហែលទឹកបាតកញ្ចក់ ដែលអនុញ្ញាតឲ្យអ្នកហែល អាចមើលឃើញធ្លុះមកកាន់កន្លែងបើកចំហពីខាងក្រោម។ បន្ទប់ទទួលភ្ញៀវមានទីតាំងនៅខាងក្រោយនៃរចនាសម្ព័ន្ធទំនើប មានបន្ទប់ចំនួន6 ដែលអាចផ្ទុកមនុស្សបានរហូតដល់12នាក់។

នាវា Shape ដែលមានតម្លៃប៉ាន់ស្មាន80លានដុល្លារ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធជំរុញដោយអ៊ីដ្រូសែន ហើយនឹងដំណើរការទាំងស្រុងលើថាមពលស្អាត ដែលវាមានល្បឿនអតិបរមាប្រហែល 24 knots ឬ 12 knots នៅពេលម៉ូតអគ្គិសនីពេញ។ ផ្ទាំងស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលរបស់វា នឹងត្រូវបានប្រើដើម្បីសាកប្រព័ន្ធទាំងអស់នៅលើនាវា។

បើទោះបីជាវានៅត្រឹមតែជារូបគំរូ ក្រុមងារងារនៅ Lazzarini Design Studio និយាយថា ការរចនាមិនធម្មតានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីឈ្មួញកណ្ដាល ចាប់តាំងពីវាត្រូវបានគេដាក់បង្ហាញ។ បើនាវា Shape ត្រូវបានគេទិញយក វានឹងត្រូវចំណាយពេលប្រហែល20ខែ ដើម្បីសាងសង់និងធ្វើ នេះបើយោងតាមក្រុមអ្នករចនា៕

https://s9.kh1.co/__image/w=634,h=357,q=100/ee/ee91f2907a93713bea83294056f2a4709fa882eb.jpg
https://s9.kh1.co/__image/w=634,h=357,q=100/1f/1ff44f5b3f989f83affea81201d0ea704707a582.jpg
https://s9.kh1.co/__image/w=634,h=357,q=100/cb/cb2536cce03efdd6a6af2ba7d9940fb50c904238.jpg
https://s9.kh1.co/__image/w=634,h=357,q=100/a2/a2019559a02bfc56c1671d0f36d5f73025f836e5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/bd/bd9b965c5619176d5f1b9eefbe74894f6198558f.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T