រថយន្ដបាត់តាំងពីឆ្នាំ២០០២ ដែលបើកដោយស្ត្រីជាម្ដាយជាមួយកូនពីរនាក់ ត្រូវបានគេរកឃើញ

//s9.kh1.co/72/72554e800925e88b2aa2e51357f489fac1028b97.jpg
សង្គម

 ១៧-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

រថយន្ដមួយនេះមានចម្ងាយជាងប្រមាណ១,៥០០ម៉ែត្រពីក្រោមផ្ទៃទឹក និងប្រមាណ៩,១០០ម៉ែត្រពីច្រាំងទន្លេ។

អាមេរិក៖ កាលពីថ្មីៗនេះ ក្រុមអ្នកតាមស្វែងរក បានទាញរថយន្ដម៉ាក SUV មួយគ្រឿងចេញពីក្នុងទន្លេអូហៃយ៉ូ ដែលរថយន្ដជាកម្មសិទ្ធិរបស់ស្ត្រីជាម្ដាយម្នាក់ឈ្មោះថា Stephanie Van Nguyen អាយុ២៦ឆ្នាំ និងបានបាត់ខ្លួនតាំងពីឆ្នាំ២០០២ រួមជាមួយនឹងកូនប្រុសអាយុ៣ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ប៉ូលិសបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មុនពេលបាត់ខ្លួនជាមួយកូនៗ ស្ត្រីជាម្ដាយបានទុកនូវក្រដាសមួយសន្លឹក ដោយសរសេរថា ខ្លួននឹងបើករថយន្ដចូលទៅក្នុងទន្លេអូហៃយ៉ូ។ ហើយបច្ចេកវិទ្យាស្កេនសូណា បាននាំអ្នកមុជទឹកទៅកាន់រថយន្ដមួយគ្រឿងនេះ ដែលមានចម្ងាយជាងប្រមាណ១,៥០០ម៉ែត្រពីក្រោមផ្ទៃទឹក និងប្រមាណ៩,១០០ម៉ែត្រពីច្រាំងទន្លេ។

ចំពោះករណីចាស់នេះ ត្រូវបានរើមកស៊ើបអង្កេតម្ដងទៀត ដោយចាប់ផ្ដើមតាំងពី៦ខែមុនម៉្លេះ ដែលអំឡុងពេលស្រាវជ្រាវ ក៏បានប្រទះឃើញរថយន្ដលិចទឹកចំនួន៣គ្រឿងផ្សេងទៀតផងដែរ។

យ៉ាងណាមិញ នៅក្នុងរថយន្ដមិនត្រូវបានប្រទះឃើញសាកសពឡើយ និងបញ្ជូនរថយន្ដទៅកាន់កន្លែងមានសុវត្ថិភាព ដែលក្រុមមអ្នកស៊ើបអង្កេតនឹងពិនិត្យវាដើម្បីកំណត់ថា តើម្ដាយកូនទាំងបីនាក់ពិតជាបានស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្ដឬយ៉ាងណា។ ហើយក្រុមប៉ូលិស ក៏សង្ឃឹមថា ករណីនេះនឹងបិទដោយជោគជ័យផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T