អុញនោះ! លោក Neville ដាក់ឱ្យចំៗថា Man UTD ឱ្យតែដាក់កីឡាករ ៥ នាក់នេះលេងជម្រើសដំបូងជុំគ្នា ក្រុមដឹងតែមានបញ្ហាហើយ

//s9.kh1.co/b8/b8c7265437b5cb8a09275d3e9c9e4708281bf1ce.jpg
កីទ្បា

 ១៧-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Neville ដាក់ឱ្យចំៗថា Man UTD ឱ្យតែដាក់កីឡាករ ៥ នាក់នេះលេងជម្រើសដំបូងជុំគ្នា ក្រុមដឹងតែមានបញ្ហាហើយ

បរទេស៖ លោក Gary Neville បានមានប្រសាសន៍ថា Manchester United ហាក់មានបញ្ហាធ្ងន់ធ្ងរមែនទែនជាមួយជម្រើស ១១ នាក់ដំបូងរបស់ពួកគេកាលពីយប់មិញ, បន្ថែមពីនេះទៀតលោកបានលើកឡើងថា ការសហការក្នុងក្រុមរបស់ពួកគេក៏មិនទាន់ល្អគ្រប់គ្រាន់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba និង Ronaldo
Pogba និង Ronaldo

ជាការពិតណាស់ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ Man UTD បានរាជ័យក្រោមថ្វីជើងក្រុម Leicester City ក្នុងលទ្ធផល ៤ ទល់នឹង ២ នៃក្របខណ្ឌ Premier League, ហើយក្រោមការដឹកនាំ ៧ ប្រកួតចុងក្រោយរបស់លោក Ole Gunnar Solakjaer ក្រុមបិសាចក្រហមទើបតែឈ្នះបាន ២ ប្រកួតប៉ុណ្ណោះ។

  លោក Ole Gunnar Solakjaer
  លោក Ole Gunnar Solakjaer

លោក Neville បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទម្រង់លេងរបស់ Man UTD បច្ចុប្បន្ន, ហើយលោកបានលើកឡើងថា ការដាក់ Mason Greenwood, Jadon Sancho, Paul Pogba, Cristiano Ronaldo និង Bruno Fernandes ឱ្យលេងជុំគ្នានៅលើទីលាន នឹងបង្កបញ្ហាទៅដល់ក្រុមទាំងមូល។

  លោក Gary Neville 
  លោក Gary Neville 

ថ្លែងប្រាប់សារព័ត៌មាន Sky Sports លោក Neville បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងឃើញក្រុមទាំងមូលនៅថ្ងៃនេះ ពួកគេបានជ្រើសរើស Greenwood, Sancho, Pogba, Ronaldo និង Fernandes ឱ្យលេងជុំគ្នានៅក្នុងជម្រើសដំបូង។ បើខ្ញុំវិញ គឺខ្ញុំមិនចង់ធ្វើជាខ្សែការពារនៅក្នុងក្រុមនេះទេ។ ខ្ញុំពេញចិត្តពួកគេក្នុងនាមជាកីឡាករ ប៉ុន្តែមិនមែនឱ្យពួកគេចូលលេងក្នុងក្រុមតែមួយ នៅពេលដំណាលគ្នាបែបនេះទេ។ កត្តាបែបនេះហើយដែលធ្វើឱ្យពួកគេខ្វះការសហការគ្នា។ មានដឹងអត់ថាហេតុអ្វីបានជាពីមុន Man UTD ធ្វើបានល្អនៅពេលដែល Darren Fletcher, John O’shea, Gary Neville, Nicky Butt និង Tom Cleverley លេងជុំគ្នា, ព្រោះដោយសារពេលនោះពួកគេសហការគ្នាបានល្អ។ ប៉ុន្តែបើយើងមកមើលក្រុមនៅពេលបច្ចុប្បន្នវិញគឺគ្មានតុល្យភាពនោះទេ៕

  លោក Gary Neville 

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T